មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយចូលរួមរំលែកទុក្ខ និង ចែករំលែកបន្តគ្នាព្រោងព្រាតទុកជាសារដាស់តឿន បន្ទាប់ពីមានករណីកុមារីអាយុទើប ៣ ខួប បានធ្លាក់ពីលើអង្រឹង និង បណ្ដាលឱ្យប៉ះពាល់ដល់ខួលក្បាលបាត់បង់ជីវិត បន្ទាប់ពីថ្ងៃធ្លាក់ពីអង្រឹងត្រឹម ៤ ថ្ងៃប៉ុណ្ណោះ។
ទាក់ទិនទៅនឹងករណីដ៏សោកសង្រេងនឹកស្មានមិនដល់នេះ តាមរយៈគណនីស្ត្រីដែលត្រូវជាម្ដាយមីងមានឈ្មោះ M’dam Sopheap បានបង្ហោះនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ទុកជាសារដាស់តឿនបែបនេះ ៖ «ក្មួយស្រីខ្ញុំអាយុ ៣ ខួប កាលពីថ្ងៃសុក្រទី ៣១ បានធ្លាក់ពីលើអង្រឹង ប៉ះផ្នែកក្បាលខាងក្រោយ យំធម្មតាបែបក្មេង ម្ដាយមិនចាប់អារម្មណ៍គិតថាមិនអីព្រោះអង្រឹងកំពស់ប្រហែល ៤ តឹកទេ រហូតដល់យប់ថ្ងៃសៅរ៍គាត់ចាប់ផ្ដើមមានអាការះក្ដៅខ្លួន រវើររវៃ វៀចមុខ ទើបម្ដាយគាត់យកទៅពេទ្យគន្ធាបុផ្ផាទាំងយប់»។
តាមប្រភពបានឱ្យដឹងទៀតថា ៖ «ទៅដល់ពេទ្យ គេស្កេនខួរក្បាលមិនអីទេ ហើយគេបានចោះខួរឆ្អឹងខ្នងមើល ឃើញថាខួរក្បាលអូនបានស្លាប់បាត់ហើយ មិនអាចបញ្ជារមករាងកាយខាងក្រៅបានទេ រហូតដល់ថ្ងៃទី ៣ អូនបានផុតហើយ។ សូមប្រុងប្រយ័ត្នណាម៉ាក់ៗ ឃើញកូនដួល ឬ ធ្លាក់ឆាប់យកទៅពេទ្យ ពេលខ្លះវាអាចប៉ះចំចំណុចសំខាន់ដែលយើងមើលខាងក្រៅមិនដឹង»៕
ប្រភព ៖ M’dam Sopheap