អួលដើម-ក! លោក ទ្រី ស៊ីថេង បង្ហោះវីដេអូចុងក្រោយជាមួយ ឡាក់គី ថតមុននាងលាចាកលោកមួយថ្ងៃ នៅអាចឆ្លើយឆ្លងគ្នាបាននៅឡើយ មិនគួរឈឺស្លា-ប់លឿនបែបនេះ

Share This

ជារឿងដ៏គួរឱ្យសោកសង្រេង នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ឧទ្យានសួនសត្វព្រៃការពារ និង សួនភូតគាម ភ្នំតាម៉ៅ នៃរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជូនដំណឹងអំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ «ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី ២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រកន្លងទៅ។

ក្រោយបាត់បង់ដំរីដែលបានចំណាយពេល ២៦ ឆ្នាំ​ នៅជាមួយច្រើនជាងគ្រួសារ នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោក ទ្រី ស៊ីថេង បានបង្ហោះវីដេអូចុងក្រោយជាមួយដំរីឡាក់គី កាលពីនាងនៅមានជីវិត ពោលគឺក្នុងថ្ងៃសៅរ៍ទី ២៣ ខែសីហា ឆ្នាំ ២០២៥ មុននឹងបាត់បង់ជីវិតមួយថ្ងៃ ដែលស្ថានភាពឡាក់គីហាក់នៅរឹងមាំនៅឡើយ ស្មានមិនដល់ថាត្រូវបាត់បង់ជីវិតក្នុងពេលដ៏ខ្លីបែបនេះ ដោយលោក ទ្រី ស៊ីថេង បានបញ្ជាក់សារលើវីដេអូថា ៖ «នេះជាវីដេអូថ្ងៃសៅរ៍ ទី ២៣ ខែសីហា ឆ្នាំ ២០២៥ ឡាក់គី ហេតុអីកូនឈឺស្លាប់លឿនម្ល៉េះ??»

គួរឱ្យដឹងផងដែរថា ចំពោះការបាត់បង់ដំរីឡាក់គី ក្នុងអាយុ ២៦ ឆ្នាំ ឧទ្យានសួនសត្វព្រៃការពារ និង សួនភូតគាម ភ្នំតាម៉ៅ បានបញ្ជាក់ឱ្យបានដឹងថា ក្រុមពេទ្យសត្វរបស់ឧទ្យានសួនសត្វព្រៃបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន ដែលក្នុងនោះ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី ក៏បានបន្តជួយថែទាំ «ឡាក់គី» បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយ ក៏មានវត្តមាននៅជាប់ជាមួយ ឡាក់គី នៅពេលមានអាការៈជំងឺផងដែរ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សាលារៀនឯកជននៅថៃ បានបិទទ្វារបណ្តើរៗ ព្រោះគ្មានសិស្សចូលរៀន ដោយសារឪពុកម្ដាយគ្មានលទ្ធភាពបង់លុយ

អ្នកគ្រូណាលីបង្ហើបត្រួសៗ បើចង់ឱ្យខ្មែរយើងខ្លាំង សេដ្ឋកិច្ចខ្លាំង ប្រជាជនមានជីវភាពល្អប្រសើរ យើងគួរចាប់ផ្ដើមធ្វើរឿង ៤ យ៉ាងនេះ

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សម្ដែងក្ដីឈឺចាប់ ពេលឃើញទិដ្ឋភាពស្រ្តីខ្មែរស្លូតត្រង់មោះមុតមិនខ្លាច «ដៃម្ខាងបីកូន ដៃម្ខាងរុញបន្លាលួស» តតាំងនឹងចោរថៃឈ្លានពាន

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

ឥទ្ធិពលព្យុះ «កាជិគី» វាយប្រហា.រប្រទេសវៀតណាម ស្លា./ ប់មនុស្ស ៣ នាក់ និង ជន់លិចដាបក្រុងហាណូយ

ព័ត៌មានបន្ថែម

សាលារៀនឯកជននៅថៃ បានបិទទ្វារបណ្តើរៗ ព្រោះគ្មានសិស្សចូលរៀន ដោយសារឪពុកម្ដាយគ្មានលទ្ធភាពបង់លុយ

អ្នកគ្រូណាលីបង្ហើបត្រួសៗ បើចង់ឱ្យខ្មែរយើងខ្លាំង សេដ្ឋកិច្ចខ្លាំង ប្រជាជនមានជីវភាពល្អប្រសើរ យើងគួរចាប់ផ្ដើមធ្វើរឿង ៤ យ៉ាងនេះ

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សម្ដែងក្ដីឈឺចាប់ ពេលឃើញទិដ្ឋភាពស្រ្តីខ្មែរស្លូតត្រង់មោះមុតមិនខ្លាច «ដៃម្ខាងបីកូន ដៃម្ខាងរុញបន្លាលួស» តតាំងនឹងចោរថៃឈ្លានពាន

ឥទ្ធិពលព្យុះ «កាជិគី» វាយប្រហា.រប្រទេសវៀតណាម ស្លា./ ប់មនុស្ស ៣ នាក់ និង ជន់លិចដាបក្រុងហាណូយ

ប៉ិចឡើងល្បែង! ក្មេងទំនើងថៃមួយក្រុមមិនគិតរៀនសូត្រ ទំនេរផ្ដុំគ្នាលេងហ្គេម យូរៗទៅបែកគំនិតបើកវេបសាយល្បែងអនឡាញខុសច្បាប់

កៀកថ្ងៃមែនទែនហើយ! ក្រសួងបញ្ជាក់ បាក់ឌុប ២០២៥ និទ្ទេស A ត្រូវមានពិន្ទុសរុបយ៉ាងហោច ៤២៧ ពិន្ទុឡើង និង និន្ទេសផ្សេងទៀត គឺត្រូវកំណត់បែបនេះ

ចិន រងការវា-យប្រហា-រដោយព្យុះ «កាជិគី» ខ្យល់បោកបក់ខ្លាំងក្លា បណ្ដាលឱ្យរលំដើមឈើធំៗពេញដងផ្លូវ បង្កការខូចខាតធ្ងន់ធ្ងរ

កំពុងផ្ទុះសរសើរ ភាពអង់អាចក្លាហានរបស់ប្រជាពលរដ្ឋខ្មែរនៅអូរបីជាន់ បានដេញទាហានថៃឱ្យដកថយវិញ និង រើបន្លាលួសចេញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ