ឆ្នាំ ២០២៥ idol ហាក់យីអ៊ុនដាក់! តារាចម្រៀង Rihanna ធ្លាក់ចុះទ្រព្យសម្បត្តិដល់ទៅ ៤០០ លានដុល្លារ

Share This

អស់រយៈពេលច្រើនឆ្នាំមកនេះ Rihanna មិនត្រឹមតែត្រូវបានហ្វេនទូទាំងពិភពលោក សាទរជាតារាចម្រៀងប៉ុបដ៏ល្បីល្បាញប៉ុណ្ណោះទេ តែនាងក៏បានធ្វើឱ្យខ្លួនឯងក្លាយជាមហាសេដ្ឋី ជាមួយជំនួញនៅក្នុងវិស័យសម្រស់ និង ហ្វេហ្សិនផងដែរ។

ការរកស៊ីតែងមានឡើងមានចុះ តួយ៉ាង មកដល់ឆ្នាំ ២០២៥ Rihanna នាងហាក់ដូចជាយីអ៊ុនដាក់ ដោយទ្រព្យសម្បត្តិរបស់នាងបានធ្លាក់ចុះដល់ទៅ ៤០០ លានដុល្លារ ប្រមាណ ២៩% ដោយផ្អែកលើការវាយតម្លៃពីឆ្នាំ ២០២៤ ដែលនាងមានទ្រព្យសម្បត្តិសរុប ១,៤ ពាន់លានដុល្លារ។ នេះបើយោងតាម ទស្សនាវដ្តីអាជីវកម្ម Forbes។

បើយោងតាមរបាយការណ៍ Vibe report ការធ្លាក់ចុះទ្រព្យសម្បត្តិរបស់ Rihanna មិនពាក់ព័ន្ធនឹងអាជីពចម្រៀងឡើយ តែធ្លាក់ដោយសារអាជីវកម្មរបស់នាង ពោលគឺប្រ៊េនផលិតផលគ្រឿងតុបតែងមុខ Fenty Beauty និង សម្លៀកបំពាក់ឈុតក្នុងប្រ៊េន Savage X Fenty។

កន្លងមក Rihanna បានជាប់ចំណាត់ថ្នាក់លេខ ៣៥ នៅលើទស្សនាវដ្តី Forbes ជាស្ត្រីដែលធ្វើឱ្យខ្លួនឯងក្លាយជាអ្នកមានបំផុត។ ចំពោះការធ្លាក់ចុះទ្រព្យសម្បត្តិ អាចបណ្តាលមកពីកត្តាច្រើនយ៉ាង តែកត្តាចម្បងមួយក្នុងចំណោមនោះគឺ CEO ដឹកនាំប្រ៊េនឈុតក្នុង Savage X Fenty បានលាលែងក្នុងឆ្នាំ ២០២៤ ប្តូរទៅធ្វើជាអ្នកដឹកនាំថ្មីនៅកម្មវិធី Victoria’s Secret។

ថ្វីបើទ្រព្យសម្បត្តិធ្លាក់ចុះ តែតារាចម្រៀង Rihanna នៅតែផ្តោតលើការពង្រីកអាណាចក្រជំនួញរបស់នាង។ ជាក់ស្តែង កាលពីខែមេសាកន្លងទៅ នាងបាន​ ចាប់ផ្តើមប្រ៊េន Savage X Fenty ជាមួយការបញ្ចេញខូឡិកហ្សិនសម្លៀកបំពាក់កូនក្រមុំ និង បញ្ចេញផលិតផលថ្មីសម្រាប់ម៉ាកគ្រឿងតុបតែងមុខដូចជា ជែលលាបខ្លួន Body Lava luminizers ​និង ម៉ាស្ការ៉ាជាដើម៕

ប្រភព៖ ECO

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

បុគ្គលិក ៥ ធឺនៅកន្លែងធ្វើការ បើបានជួបហើយកុំធ្វើស្គាល់ដើរចៀសទៅ ប្រយ័ត្នជាប់អថ័នស៊យដល់ខ្លួន​

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ

ព័ត៌មានបន្ថែម

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

ស្វែងរកព័ត៌មាន​ ឬវីដេអូ