ខំរក្សាព្រហ្មចារីដល់ថ្ងៃរៀបការទុកឱ្យប្ដី ទីបំផុតប្រដាប់ប្រដាគាំងប្រើលែងកើត រាត្រីក្រេបទឹកឃ្មុំក្លាយជាទឹកខ្មេះវិញ

Share This

ចែករំលែកពីស្ត្រីបរទេសម្នាក់ នាងបានឱ្យសារព័ត៌មាន GOOD HOUSEKEEPING សរសេរអំពីបទពិសោធដ៏អាក្រក់ ដែលនាងកំពុងជួបនៅក្នុងជីវិត។ គេបានដាក់ចំណងជើងថា «បន្ទាប់ពីរក្សាព្រហ្មចារីរហូតដល់ថ្ងៃរៀបការ ខ្ញុំមិនអាចរួមភេទជាមួយស្វាមី» ឬ  «After Staying a Virgin Until Marriage, I Couldn’t Have Sex With My Husband»។

រូបតំណាង

តាមការរៀបរាប់វែងអន្លាយ ដែលយើងនឹងសង្ខេបខ្លីឱ្យឆាប់យល់សាច់រឿង។ ស្ត្រីបរទេសម្នាក់នេះបានកើតនៅក្នុងគ្រួសារគ្រីស្ទាន ដែលការចិញ្ចឹមបីបាច់រក្សាព្រហ្មចារីរហូតដល់ថ្ងៃរៀបការ គឺជារឿងសំខាន់បំផុត។ នាងមិនជំទាស់អ្វីឡើយ ដោយបានយកការព្រមាននេះដាក់ក្នុងបេះដូងជានិច្ច។

លុះមកដល់អាយុ ១៥ ឆ្នាំ នាង និង មិត្តភក្តិ ៣-៤ នាក់ទៀត ដែលមានវ័យជំទង់ដូចគ្នា បានទៅចុះកិច្ចសន្យារក្សាព្រហ្មចារី បន្ទាប់ពីមានការពិភាក្សាគ្នាអំពីការតមមុនពេលរៀបការ។ នៅឆ្នាំនោះដែរ ឪពុកម្តាយរបស់នាង បានឱ្យចិញ្ចៀនមួយមកនាង ដែលការពាក់ចិញ្ចៀននេះគឺដើម្បីបង្ហាញថាជាក្រមុំបរិសុទ្ធ។ ផ្ទុយស្រឡះពីនាង នាងដឹងថាឪពុកម្តាយរបស់ខ្លួនធ្លាប់រស់នៅជាមួយគ្នា(រួមដំណេក) មុនពេលរៀបការដល់ទៅ ៣-៤ ឆ្នាំ តែនាងជឿជាក់ថា ពួកគាត់ធ្វើឡើងនេះ ដើម្បីបញ្ចៀសកុំឱ្យមានកំហុសដូចពួកគាត់ពីមុន។

រហូតដល់ពេញវ័យ នាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់។ នាងនឹងគូដណ្តឹងបានទាក់ទងគ្នារយៈពេល ៥ ខែ មុនថ្ងៃរៀបការ ដោយមិនមានធ្វើអ្វីលើសលស់ ក្រៅតែពីបំពានត្រឹមស្នាមថើបដំបូងប៉ុណ្ណោះ។ នាងនិយាយថា «លើផែនដីនេះ តើអាចរួមភេទទៅរួចយ៉ាងម៉េច បើមិនធ្លាប់ថើបបុរសដៃគូផងនោះ?»។ នាង និង បុរសគូដណ្តឹង បានសម្រេចចិត្តមិនបំពានការរួមមេត្រី ដោយចង់ឱ្យកិត្តិយសគ្នាទៅវិញទៅមក និង កិត្តិយសព្រះជាម្ចាស់។

ទីបំផុតបញ្ហាបានកើតឡើង រាត្រីទឹកឃ្មុំក្លាយជាទឹកខ្មេះ ក្រោយនាង និង ស្វាមីបានទៅក្រេបទឹកឃ្មុំ នាងមានការខកចិត្តជាខ្លាំង ដោយការផ្សំដំណេករបស់នាងមានការឈឺចុកចាប់ខ្លាំងនៅត្រង់ប្រដាប់ភេទ។ មួយសប្តាហ៍ហើយនៅតែមិនបាត់ នាងបានសម្រេចចិត្តទៅមន្ទីរពេទ្យធ្វើរោគវិនិច្ឆ័យ ដែលជាលទ្ធផល នាងមានរោគស្ត្រីម្យ៉ាងហៅថា Vaginismus ដែលជាការកន្ត្រាក់សាច់ដុំ ធ្វើឱ្យសាច់ដុំទ្វារមាសតឹងណែន ពិបាកដល់ការជ្រៀតចូលប្រដាប់ភេទបុរស បង្កឱ្យមានការឈឺចាប់ ក្រហាយ ឬមិនអាចទៅរួច។  ជំងឺនេះក៏ធ្វើ​ឱ្យ​ភាគី​​ខាង​ស្រី​គិត​ថា ការ​ជ្រៀត​ចូលនៃលិង្គបុរស​ ​អាចធ្វើឱ្យ​ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស ជាហេតុ​នាំ​ឱ្យ​បាត់​បង់​ចំណង់​ផ្លូវភេទ ឬអសមត្ថភាពផ្លូវភេទតែម្តង។

បន្ទាប់ពីនាងពិភាក្សាជាមួយគ្រូពេទ្យ និង អ្នកជំនាញ ទីបំផុតនាងបានភ្លឺភ្នែក ហើយគិតឃើញឡើងវិញថា ការរក្សាព្រហ្មចារីច្រើនឆ្នាំ វាអាចល្អត្រឹមតែចំពោះគ្រួសារប៉ុណ្ណោះ តែវាអាក្រក់បំផុតចំពោះនាង។​ ជាការពិត ជំងឺ Vaginismus វាអាចបង្កមកពីវិន័យគ្រួសារតឹងរឹងនេះ​ឯង ឬពន្យាពេលការរួមភេទ រួមជាមួយកង្វះការអប់រំផ្លូវភេទ។

សព្វថ្ងៃ រៀងរាល់សប្តាហ៍នាងត្រូវស្វែងរកពេលវេលា និង លុយ ដើម្បីព្យាបាលជំងឺនេះជាប្រចាំ។ មិនដូចស្ត្រីដទៃ ឱ្យតែគិតដល់រឿងផ្លូវភេទ នាងតែមានអារម្មណ៍ស្ត្រេស និង កើតថប់បារម្ភ។

ជាចុងក្រោយ នាងមិនស្តាយក្រោយទេ ដែលកើតនៅក្នុងគ្រួសារគ្រីស្ទាន តែនាងលើកទឹកចិត្តឱ្យគ្រប់គ្នាគួរតែបើកចិត្ត ហើយលើកវាមកនិយាយ ជាជាងអ្វីៗគ្រប់យ៉ាងហួសពេលពិបាកកែប្រែ។ នាងថា បើមានឱកាសត្រលប់ក្រោយម្តងទៀត នាងនឹងសុំឱ្យមានតុល្យភាពនៃទស្សន ហើយអាចបង្កើតជម្រើសដោយខ្លួនឯង ល្អជាងគ្រាន់តែធ្វើអ្វីតាមតែគេប្រាប់៕

ប្រភព៖ GOOD HOUSEKEEPING

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ស្រុកនេះស្អីក៏មាន! ស្រ្តីថៃវ័យ ៤២ ឆ្នាំម្នាក់បែកគំនិតធ្វើ Content បឿកជាមួយបុរសរុស្ស៊ីវ័យ ២៣ ឆ្នាំលើឡានយ៉ាងក្ដៅគគុក ផ្អើលពេញប្រទេស

(វីដេអូ) ពូកែគ្រប់មុខ! រ៉េត សារីតា ចូលបវរកញ្ញាក៏ខ្លាំង ចាប់អាជីពពិធីការិនីក៏ឆ្នើម ហើយចេះច្រៀងបានពីរោះទៀត

(វីដេអូ) ធៀបមង្គលការ នាយព្រែក និង ឈិន មុន្នីនាថ ស្អាតណាស់ ត្រៀមដើរអញ្ជើញភ្ញៀវបណ្ដើរៗហើយ

សិល្បករខ្មែររស់នៅក្រៅប្រទេសម្នាក់ គូរគំនូរមិនចោលអត្តសញ្ញាណជាតិ កំពុងទទួលបានការសរសើរពីបរទេស

(វីដេអូ) កម្ពុជាលេចធ្លោ! មៀលីយ៉ាន ឈរលើឆាក Miss Asia Pacific International ត្រូវអ្នកគាំទ្រជ្រើសរើសសួរសំណួរតែម្នាក់គត់

ព័ត៌មានបន្ថែម

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ