ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងចាប់អារម្មណ៍ ក៏ដូចជាចែករំលែកនូវសារមួយរបស់ជំទាវ ចន ច័ន្ទលក្ខិណា ដែលបានបង្ហោះឡើងនៅលើគណនីហ្វេសប៊ុក ពាក់ព័ន្ធនឹងអ្នកលក់អនឡាញ។
ក្នុងនោះ សារដែល ជំទាវ ចន ច័ន្ទលក្ខិណា បង្ហោះឡើង ផ្តោតទៅលើការបំពុលសង្គមរបស់អ្នកលក់អនឡាញមួយចំនួនតូច ដែលយករឿងព្រះនាងឈូកស ឈូកក្រហម ព្រះម៉ែធរណី មកនិយាយ។
សារនោះដែរ ជំទាវ ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖ «រកស៊ី Online បំពុលសង្គមរឿងអ្វីក៏បំពុលទៅ បំពុលរឿងព្រះនាងឈូកស ឈូកក្រហម ព្រះម៉ែធរណី ក៏បំពុលទៅ តែកុំយក ព្រះបាទជ័យវរ្ម័នទី ៧ និង ព្រះនាងឥន្ទ្រទេវី មកបំពុល»៕