ខ្ជិលទុកទៀត! មុំ សុទ្ធារ៉ា បញ្ចេញមតិភ្លែត ក្រោយឃើញ ស្រេង វុធថា លូកមាត់រឿង អូនតា និយាយពីតារាល្បី TikTok លក់ជ្រូកខ្វៃ
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទុះការចែករំលែក និង បញ្ចេញមតិវែកញែកខ្លាំងពីវីដេអូមួយដែលកាត់តពីការឡាយវីដេអូរបស់ Alex Conan Real ហៅ អូនតា បាននិយាយទៅកាន់លើតារា TikTok ម្នាក់ ដែលមានរបរលក់ជ្រូកខ្វៃ ជុំវិញរឿងការបង្ហោះមួយរបស់តារា TikTok ម្នាក់នោះដែលកំពុងផ្ទុះលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ។
វីដេអូនេះដែរ ក្រៅពីមហាជនបញ្ចេញមតិវែកញែក ក៏បានឃើញតារាសម្ដែងប្រុស ស្រេន វុធថា បានចែករំលែកវីដេអូរបស់ Alex Conan Real ភ្ជាប់ជាមួយសារឆ្លើយតបទៅកាន់តារាហ្វេសប៊ុករូបនេះ ដោយបង្ហាញការមិនពេញចិត្តនឹងការប្រើពាក្យសម្ដីមាក់ងាយ និង ជេរតិះដៀលចំពោះមុខរបរទៅលើតារា TikTok ម្នាក់នោះយ៉ាងចាក់ដោតផងដែរ។
ក្នុងនោះ លោក ស្រេន វុធថា បានសរសេររៀបរាប់ថា ៖ «ការមើលងាយគេ ទោះគេរកស៊ីអីក៏ដោយ វាជាមុខរបបរបស់គេ អ្នកគ្មានមានសិទ្ធថាមើលងាយគេទេ ការគាំទ្រ idol អ្នកណាមួយជាសិទ្ធរបស់គេ ហើយគេក៏អត់បានទៅជេរ bro ដែរ ហេតុអីក៏ bro ជេរគេថាគេ bro មើលងាយគេ ទាំងគេមិនបានជេរ bro សូម្បីមួយម៉ាត់ ចរិករបស់ bro គឺវាអន់ទៅហើយ»។
យ៉ាងណាមិញ ក្រៅពីតារាសម្ដែងប្រុស ស្រេន វុធថា និយាយបញ្ចេញមតិបែបនេះឡើង គេក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែង មុំ សុទ្ធារ៉ា ក៏បានចូលខមមិនពីក្រោមការចែករំលែករបស់លោក ស្រេន វុធថា ដោយនិយាយជុំវិញរឿងខាងលើផងដែរថា ៖ «គាត់កំពុងមានអំនួតលេីខ្លួនឯងថាគាត់គិតអី ធ្វេីអីមិនដែលខុស»៕