នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា ខាងមន្ទីរពេទ្យ បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និង វះកាត់ជំងឺរោគស្ត្រី ដែលការព្យាបាល និង វះកាត់នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។
ចំពោះ ការវះកាត់ និង ព្យាបាលមានដូចជា ៖
– ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក រហែកក្រសាលគូទ សើចក្អកលេចនោម ស្រុតស្បូន
– ការវះកាត់រោគស្ត្រីដោយចោះ ការពិគ្រោះករណីលំបាកមានកូន
– ការវះកាត់មហារីកជំងឺរោគស្ត្រី
– ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក
សម្រាប់បងប្អូនដែលត្រូវការទទួលការព្យាបាលវះកាត់ សូមទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅផ្នែកសម្ភព និង រោគស្ត្រី ឬ តាមរយៈលេខទូរស័ព្ទ 087 701 373៕