បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាយូរខែរមកហើយដែរ ដែល Influencer ល្បីឈ្មោះ ឆាឆា បានបង្ហាញពីចំណងស្នេហ៍ភេទដូចគ្នា ជាមួយនឹងមិត្តប្រុស។

ក្នុងនោះ ក្រោយពីបង្ហាញពីទំនាក់ទំនងមិនលាក់លៀម អ្នកគាំទ្រក៏បានសង្កេតឃើញថា គូស្នេហ៍របស់ ឆាឆា តែងតែបង្ហាញពីភាពផ្អែមល្ហែម និង ការយកចិត្តទុកដាក់នឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យអ្នកគាំទ្រសរសើរពីចំណងស្នេហ៍របស់អ្នកទាំង ២ ថាពិតជារឹងមាំ។

យ៉ាងណាមិញ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ ឆាឆា និង មិត្តប្រុសបានធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្តិរំភើបចិត្ត ព្រមទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកទាំង ២ បានរៀបចំពិធីភ្ជាប់ពាក្យបញ្ចប់ងារជាសង្សារ នៅក្នុងថ្ងៃឡើងគេហដ្ឋានថ្មីតែម្តង។ ក្នុងនោះដែរ ពិធីភ្ជាប់ពាក្យរបស់ ឆាឆា និង គូដណ្តឹង ក៏មានការចូលរួមដឹងឮពីចាស់ទុំសងខាង ពោរពេញដោយសុភមង្គលទៀតផង៕









