ផ្ទុះការរិះគន់បែកផ្សែង ទៅលើបុរសម្នាក់ ឡើងទៅឈរនោមលើព្រះកេសរូបសំណាកព្រះ
ថ្មីៗនេះ រឿងរ៉ាវមួយ ដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមចិនមានការសម្បារខ្លាំងណាស់ ដែលរឿងរ៉ាវនេះ គឺមានបុរសម្នាក់បានទៅឡើងទៅឈរលើព្រះកេស រូបសំណាកព្រះ អង្គធំមួយ រួចក៏ថែមទាំងឈរនោមលើនោះ ដោយមិនខ្វល់អ្វីទៀត។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះ បានកើតឡើងនៅឧទ្យានក្នុងវត្ត Jiazhou Lingyun នាខេត្ត Sichuan ប្រទេសចិន។ ដោយខណៈនោះ មានមហាជនជាច្រើនបានចូលទៅលេងក្នុងឧទ្យាន ស្រាប់តែមានបុរសម្នាក់ បានផ្លោះរបង រួចតោងទៅលើរូបសំណាកព្រះពុទ្ធរូបអង្គធំមួយ គេបានតោងឡើងដល់ព្រះកេស រួចហើយក៏បានឈរនោមនៅមុខមនុស្សជាច្រើនដោយមិនខ្មាសនរណឡើយ។ ឯមហាជននៅទីនោះ ម្នាក់ៗឃើញហើយ ពិតជាមានការភ្ញាក់ផ្អើលមិនចាញ់គ្នានោះទេ។
ដោយឡែកខាងអាជ្ញាធរប្រចាំវត្តបានឱ្យដឹងថា ខ្លួនទទួលកំហុសការធ្វែសប្រហែសមួយនេះ ដោយសារតែកន្លែងនោះ ជាកន្លែងដែលកាមេរ៉ាសុវត្ថិភាពមិនអាចចាប់ដល់ ទើបខ្លួនមិនបានចុះទៅអន្តរាគមន៍ភ្លាម។ តែក្រោយពីបានទទួលដំណឹង ខាងអាជ្ញាធររបស់វត្តក៏បានចុះទៅឃាត់ខ្លួនបុរសរូបនោះទុក ហើយក៏បានបញ្ជូនទៅឱ្យខាងអាជ្ញាធរប្រចាំតំបន់ផងដែរ ដែលបុរសរូបនេះក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យថាតើមានបញ្ហាផ្លូវចិត្តណាមួយឬទេ បើសិនជាមិនមានទេ នោះគេនឹងដំណើរទៅតាមផ្លូវច្បាប់៕