ចោរប្រវត្តិសាស្ត្រ! លួចគ្រឿងអលង្ការពីសារមន្ទីរដ៏ល្បីនៅប៉ារីស តម្លៃសរុប ១០២ លានដុល្លារ

Share This

រយៈពេល ៣ ទៅ ៤ ថ្ងៃមកហើយ គ្រឿងអលង្ការដែលបាត់ពីសារមន្ទីរ Louvre នៅទីក្រុងប៉ារីស នៅមិនទាន់រកឃើញមុខចោរនៅឡើយ។ អាចថា នេះជាការលួចជាប្រវត្តិសាស្ត្រ ដោយហេតុគ្រឿងអលង្ការ ជាវត្ថុបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់បារាំង។

បេសកកម្មរបស់ចោរ ពិតជាលឿនរហ័ស ពួកគេបានធ្វើសកម្មភាពនៅព្រឹកថ្ងៃអាទិត្យ មុនម៉ោងបើកឱ្យចូលទស្សនា។ រយៈពេលមិនដល់ ៨ នាទីផង ពួកគេលួចបានសម្រេច និង ចាកចេញទៅដោយសុវត្ថិភាព។

ក្នុងនោះគ្រឿងអលង្ការ ដែលបាត់មានចំនួន ៨ គ្រឿងដូចជា៖ មកុដ និង កន្លាស់ របស់អធិរាជ Eugénie ព្រះអគ្គមហេសីរបស់ព្រះចៅណាប៉ូឡេអុងទី ៣ (Napoleon III), ខ្សែក និង ក្រវិល ត្បូងមរកត ដែលតាក់តែងព្រះចៅអធិរាជ Marie-Louise, មកុដត្បូងកណ្តៀង ខ្សែក ក្រវិលមួយចំហៀង ដែលជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រិយ៍ Marie-Amélie និង ម្ចាស់ក្សត្រិយ៍ Hortense។ ក្នុងនោះដែរ ចោរក៏លួចមកុដរបស់អធិរាជ Eugénie ប៉ុន្តែត្រូវរកបានឃើញវិញនៅកន្លែងកើតហេតុ ស្ថិតក្នុងសភាពបាក់បែក។

បើតាមរដ្ឋអាជ្ញាសាធារណៈបារាំង គ្រឿងអលង្ការដែលបាត់សរុបជាទឹកប្រាក់ប្រមាណ ៨៨ លានអឺរ៉ូ ឬ ស្មើនឹង ១០២ លានដុល្លារសហរដ្ឋអាមេរិក។ តម្លៃនេះ​ហាក់មិនច្រើនឡើយ បើធៀបជាវត្ថុមានតម្លៃជាប្រវត្តិសាស្ត្រវិញ។

ប៉ុន្មានថ្ងៃនៅតែមិនទាន់រកឃើញដានចោរ អ្នកជំនាញខ្លាចថា គ្រឿងអលង្ការទាំងនេះអាចនឹងគ្មានថ្ងៃត្រលប់។ គេសង្ឃឹមថា ពួកចោរនឹងមិនបំបែកគ្រឿងទាំងនេះដាក់លក់ទៅចុះ៕

ប្រភព៖ BBC 

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រៃឫស្សីដ៏ល្បីនៅជប៉ុន ត្រូវមនុស្សនាំគ្នាឆ្លាក់ឈ្មោះគូស្នេហ៍សឹងគ្រប់ដើម អាជ្ញាធរកំពុងព្រួយបារម្ភខ្លាំង

រក្សាវិជ្ជាជីវៈតាម ៤ ចំណុចនេះ ទៅធ្វើការដល់ណា គេឆាប់ឡើងតំណែង ក្រុមការងារស្រលាញ់ចូលចិត្តដូចគ្រួសារតែមួយ

កក់កន្លែងគេងវ៉ឺតៗទៅ! អុំទូក ៣ ថ្ងៃ នៅសៀមរាប មានកម្មវិធីប្រណាំងទូក ល្ខោនបាសាក់ ប្រដាល់គុនខ្មែរ និងកម្មវិធីជាច្រើន តាមបណ្ដោយដងស្ទឹង

មានគ្រប់សព្វ! ប្រុស ២ ស្រី ២ រស់នៅជុំគ្នាជាប្តីប្រពន្ធ ដូរគូគ្នាវិលជុំ ដល់ពេលមានកូនមិនខ្វល់អ្នកណាជាឪពុក ដឹងតែជួយគ្នាចិញ្ចឹម

បាត់មុខមួយរយៈ! ហង្ស ម៉ានីតា បង្ហាញវត្តមានជាពិធីការិនីលើកដំបូងជាមួយរៀមច្បង រ៉េត សារីតា លើឆាកបវរកញ្ញា Miss Cambodia

ព័ត៌មានបន្ថែម

ព្រៃឫស្សីដ៏ល្បីនៅជប៉ុន ត្រូវមនុស្សនាំគ្នាឆ្លាក់ឈ្មោះគូស្នេហ៍សឹងគ្រប់ដើម អាជ្ញាធរកំពុងព្រួយបារម្ភខ្លាំង

កក់កន្លែងគេងវ៉ឺតៗទៅ! អុំទូក ៣ ថ្ងៃ នៅសៀមរាប មានកម្មវិធីប្រណាំងទូក ល្ខោនបាសាក់ ប្រដាល់គុនខ្មែរ និងកម្មវិធីជាច្រើន តាមបណ្ដោយដងស្ទឹង

រួសរាន់ឡើងប៉ាម៉ាក់! កូនតូចៗមានអាយុ ៣ ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរៀន សាលាមត្តេយ្យ បានហើយ

លេងគ្នាឯងហើយ! កណ្ដាលហ្វូងមនុស្ស តា Nawat ស្រែកទារលុយ ១៥០០ ដុល្លារដែលធ្លាប់បរិច្ចាគពី Gun Jompalang វិញ ក្រោយផ្ទុះរឿងអាស្រូវកិបលុយមូលនិធិ

(វីដេអូ) ប្ដីឃ្លាតពីផ្ទះរាប់ខែ! ភរិយាទាហានខ្មែរ ដែលថៃចាប់ខ្លួនមិនទាន់ដោះលែង សរសេរសំបុត្រទី ៣ ជូនប្តី សង្ឃឹមបានជួបគ្នាឆាប់ៗ

នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

ព្រហ្មលិខិតឥតមេត្តា! ម្ចាស់ផ្សារទំនើបហេងឆាយលី ស្រែកទ្រហោយំសោកស្ដាយផ្សារដែលខំកសាងរាប់សិបឆ្នាំ ក្លាយជាចំណីភ្លើងត្រឹមមួយប៉ប្រិចភ្នែក

ឈ្មោះមិនល្អហើយមានដៃជើងទៀត! បុរសឥណ្ឌា ២ នាក់ ហៅនារីពីឆ្នេរប៉ាតាយ៉ាឡើងបន្ទប់ មិនទាន់បានអីផង​បាត់លុយអស់ពីខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ