(វីដេអូ) ព្រះអើយ! កូននាយ ក្ដិប ប្រាប់ពីស្ថានភាពជំងឺឪពុក ពេលនេះធ្ងន់ធ្ងរខ្លាំងកំពុងរង់ចាំពេលវេលាហើយ
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានទទួលដំណឹងថា ស្ថានភាពជំងឺតារាកំប្លែងជើងចាស់ នាយក្តិប កាន់តែធ្ងន់ធ្ងរសម្រាកនឹងកន្លែង ដោយសារជំងឺប្រចាំកាយ។
បើតាមការបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់របស់ក្រុមគ្រួសាររបស់តារាជើងចាស់រូបនេះ បានឱ្យដឹងថា៖ «ពេលនេះឪពុករបស់នាងខ្ញុំ គឺលោកឪពុក ឃុន ចាន់ក្តិប តារាកំប្លេងជើងចាស់កំពុងតែឈឺធ្ងន់រង់ចាំតែថ្ងៃ និង ពេលវេលាទេ»។
គួរឱ្យដឹងដែរថា នាយក្តិប បានធ្លាក់ដល់ស្ថានភាពជីវិតបែបនេះ គឺបន្ទាប់តារាកំប្លែងសក់រួញអង្គារដីរូបនេះ បានធ្លាក់ខ្លួនធ្ងន់ដោយជំងឺលើសឈាម និង ស្លាប់មួយចំហៀងខ្លួន ដោយសារតែជំងឺនេះហើយ ទើបលោកត្រូវបញ្ចប់អាជីពជាតារាកំប្លែងទាំងស្រុង៕