ថ្មីៗនេះ មហាជនកំពុងការចាប់អារម្មណ៍ទៅលើរឿងរ៉ាវរបស់ដូនជីម្នាក់នៅចិន ដែលបួសចង់កន្លះជីវិតទៅហើយ តែគ្រាន់តែចុះមកផ្សព្វផ្សាយធម៌ ស្រាប់តែទៅលង់ស្នេហ៍កំលោះក្មេង រហូតដល់ដាច់ចិត្តសឹក។
តាមព័ត៌មានបានឱ្យដឹងថា ដូនជីរូបនេះឈ្មោះថា Yuqing វ័យ ៤០ ឆ្នាំ នាងបានចូលវត្តសិក្សាធម៌អាថ៌ និង បានបួសមកតាំងពីនៅក្មេងមកម្ល៉េះ តែថ្ងៃមួយគ្រូក៏បានបង្គាប់ឱ្យចុះទៅទីក្រុងដើម្បីផ្សព្វផ្សាយធម៌ ហើយចៃដន្យក៏បានទៅស្គាល់គ្នាជាមួយនឹងកំលោះក្មេងម្នាក់វ័យ ២០ ឆ្នាំ។ កំលោះនេះ មានចរិតរួសរាយ និង យកចិត្តទុកដាក់ជាមួយនាងណាស់ ដោយបាននាំនាងឱ្យស្គាល់ជីវិតក្នុងទីក្រុងសព្វគ្រប់បែបយ៉ាង ដែលធ្វើឱ្យនាងបាក់ចិត្តស្រឡាញ់ ហើយព្រមប្រគល់ព្រហ្មចារី។
ចុងក្រោយ ដូនជី Yuqing ក៏សម្រេចចិត្តសឹក លាចាកពីផ្លូវធម៌ ហើយនឹងមានគម្រោងមកសាងគ្រួសារជាមួយកំលោះក្មេងវិញ ចំណែកឯគ្រូ កាលបើដឹងរឿងនេះហើយក៏មិនបានហាមឃាត់អ្វីឡើយ ព្រោះបើបង្ខំឱ្យនាងនៅទៀតវាគ្មានន័យអ្វីឡើយ។ ដោយឡែក មហាជនជាច្រើនមានការហួសចិត្ត ហើយក៏មានអ្នកខ្លះទៀតមិនជឿឡើយ ដោយគិតថានេះគ្រាន់តែជាការធ្វើ Content ប៉ុណ្ណោះ៕
ប្រភព៖ Sanook