មានករណីមួយនៅប្រទេសថៃ ដែលមានស្រ្តីម្នាក់ទាត់ប្តីមួយជើងទាល់តែផ្ងារក្រោយបាត់មាត់ឈឹង ព្រោះតែខឹងរឿងផឹកស្រវឹង ហើយប្រចណ្ឌខុសរឿង។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងតំបន់ Bo Rai ខេត្ត Trat ដោយបុរសជាប្តីបានអង្គុយផឹកស្រាជាមួយមិត្ត ហើយក៏ស្រវឹងឡូឡាប្រចណ្ឌស្រ្តីជាប្រពន្ធ។ ដោយសារតែនិយាយមិនស្តាប់គ្នា ស្រ្តីជាប្រពន្ធក៏កើតការខឹងសម្បា រួចក៏បានទាត់ប្តីមួយទំហឹងជើង បណ្តាលឱ្យផ្ងាក្រោយសន្លប់បាត់មាត់ឈឹងតែម្តង។
យ៉ាងណាមិញ បុរសជាប្តីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះមានការបែកក្បាលចំនួន ៣ ថ្នេរ ព្រមទាំងជាំមុខជាំមាត់ជាទម្ងន់ ហើយត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានអាការៈបន្ត។ ដោយឡែក ស្រ្តីជាប្រពន្ធក៏មកមើលថែទាំជាធម្មតា ព្រមទាំងបានទម្លាយថា ខ្លួននៅស្រឡាញ់គ្នាដូចដើម នេះគ្រាន់តែជាមេរៀនសម្រាប់ប្តី ហើយក៏សន្យាថាលើកក្រោយនឹងមិនឈ្លោះគ្នាដល់ថ្នាក់នេះទៀតឡើយ៕
ប្រភព៖ AMARINTV