Charmaine Sheh ផ្ដាំទៅបុរសៗ មិនគួរខ្មាសគេទេ ពេលស្រឡាញ់នារីមានចំណូលខ្ពស់ជាង
អាចប្រហែលជាមិនសូវមានទស្សនិកជនចាប់អារម្មណ៍នោះទេ កាលពីពេលកន្លងទៅ តារាសម្ដែងស្រីហុងកុង Charmaine Sheh បើកចិត្តនិយាយអំពីការណាត់ជួប នៅក្នុងកម្មវិធី «Dating With The Parents» ដែលជាកម្មវិធីស្វែងរកអនាគតប្តី-ប្រពន្ធជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍។
ឆ្លៀតក្នុងឱកាសនោះដែរ តារាសម្ដែងស្រីរូបនេះក៏មានវត្តមានចូលរួមជាតារាកិត្តិយស មកនិយាយអំពីជីវិតក្នុងអាជីពសិល្បៈ និង ជីវិតឯកជន ពិសេសការរើសគូស្រករមិនគិតពីអាយុ។
ខណៈនោះ នាងបាននិយាយថា៖ «បុរសមិនគួរយកគំនិតផ្ទាល់ខ្លួនខ្លាំងពេកនោះទេ។ ពិសេស មិនបាច់មានគំនិតថាអន់ពេលដែលខ្លួនមិនមានអាជីពខ្ពង់ខ្ពស់ និង មិនសូវមានទ្រព្យសម្បត្តិដូចជាដៃគូរបស់ខ្លួនដែលមានទ្រព្យធនជាងទេ»។
លើសពីនេះ តារាស្រីរូបនេះបាននិយាយទៀតថា បុរសត្រូវប្រកាន់ភ្ជាប់ហេតុផលឱ្យខ្លាំង ហើយពួកគេមិនគួរខ្មាសអៀនពេកនោះទេ ចំពោះការរើសគូស្រករ៕