ធ្លាប់ជួបឬនៅ! មនុស្សចរិតអួត ចង់អួតពីខ្លួនឯងឱ្យគេដឹងសោះ តែបែរជាប្រើរូបភាពចែករំលែកបទពិសោធទៅវិញ

Share This

នៅក្នុងសង្គមបច្ចុប្បន្ន បណ្តាញសង្គមជាកន្លែងចែករំលែកឥតដែនកំណត់។ យ៉ាងណាមិញ មនុស្សមួយចំនួនហេតុតែមានអត្តចរិតចូលចិត្តបង្ហាញ ចូលចិត្តឱ្យគេដឹង ឬ និយាយឱ្យត្រង់ចំៗ គឺចង់អួតពីខ្លួនឯង ពួកគេបានប្រើប្រាស់បណ្តាញសង្គមជាផ្លូវផ្សព្វផ្សាយទៅកាន់ពិភពលោក។ ជាក់ស្តែង ករណីមួយដែលកើតឡើងញឹកញយ គឺការធ្វើខ្លួនជាអ្នកចែករំលែកបទពិសោធ ជាអ្នកជោគជ័យខ្ពស់ ខណៈដែលធាតុពិត ពួកគេនៅមានកម្រិតនៅឡើយ។ ដើម្បីជៀសវាងការបំភាន់ពីបុគ្គលរូបនេះ អ្នកជំនាញបានណែនាំរបៀបសម្គាល់ពួកគេតាមរយៈ ៧ ចំណុចដូចខាងក្រោម។

១. ប្រាប់ជោគជ័យ តែមិនចំចំណុច

ជាធម្មតាពួកគេចូលចិត្តប្រាប់ ឬ សរសេរអំពីភាពជោគជ័យ តែភាគច្រើនការប្រាប់ ឬ សរសេររបស់ពួកគេ ​គ្មានចំណុចណាមួយមកបញ្ជាក់ច្បាស់លាស់ ឧទាហរណ៍ដូចជា ជោគជ័យរបៀបណា ពីពេលណា លទ្ធផលបែបម៉េច មានភស្តុតាងអ្វីខ្លះ…ជាដើម។ កង្វះភាពជាក់លាក់នេះហើយជាចំណុចខ្សោយរបស់ពួកគេ។

២.  ចែករំលែកមិនស៊ីជម្រៅ

រឿងរ៉ាវជោគជ័យរបស់ពួកគេ ផ្តោតបង្ហាញតែចំណុចត្រួសៗ ដោយមិនលម្អិតអំពីការខិតខំ ឬ ការពុះពារដើម្បីប្រឈមឡើយ។ ពួកគេនឹងគេចវេះបើអ្នកសួរពួកគេច្រើនអំពីការប្រឈម។ មនុស្សជោគជ័យពិតប្រាកដ គេចែករំលែកគ្រប់ចំណុចដែលជាឧបសគ្គ និង លម្អិតអំពីរបៀបដែលពួកគេដោះស្រាយបានយ៉ាងល្អ។

៣. និយាយមិនស្របគ្នា

រឿងរ៉ាវជោគជ័យរបស់ពួកគេតែងតែផ្លាស់ប្តូរគ្រប់ពេល។ ពួកគេអាចលើកពីភាពជោគជ័យដដែល តែនិយាយម្តងបែបនេះ ម្តងបែបនោះ យូរៗទៅហាក់ដូចប្រឆាំងនឹងខ្លួនឯងវិញ កើតជាការមិនទំនង មិនច្បាស់ថារបៀបណាមួយដែលធ្វើឱ្យពួកគេជោគជ័យឱ្យពិតប្រាកដ។

៤. មើលមកឥតខ្ចោះគ្រប់ជ្រុង

ពួកគេចូលចិត្តចែករំលែករូបភាព ឬ សរសេរអួតពីភាពឥតខ្ចោះនៃការរស់នៅ។ នេះជាសញ្ញាបង្ហាញថា ពួកគេរក្សាតែជ្រុងវិជ្ជមានម្ខាងនៃជីវិត ដោយឡែកធាតុពិត ពួកគេរស់នៅមិនទទួលយកភាពជាខ្លួនឯង ឬ មិនហ៊ានទទួលស្គាល់ការពិត។

៥. លើកកម្ពស់តែខ្លួនឯង

បើទោះពួកគេនិយាយថាខ្លួនគេជោគជ័យ ប៉ុន្តែពួកគេកង្វះសមិទ្ធផលជាក់ស្តែង ដែលបង្កើតផលវិជ្ជមានចំពោះអ្នកដទៃ។ មនុស្សជោគជ័យពិតប្រាកដ គេតែងបង្ហាញអ្វីដែលជាគំរូដល់អ្នកដទៃ និង ជាការបំផុសគំនិតអាចឱ្យអ្នកដទៃចូលរួមដើម្បីជោគជ័យដូចគ្នា។ ដោយឡែកបុគ្គលនេះវិញ ផ្តោតលើកកម្ពស់តែខ្លួនឯង ផ្សព្វផ្សាយអួតតែខ្លួនឯង និង ជោគជ័យតែម្នាក់ឯងដោយគ្មានអ្វីជាសារ ឬ ជាការជំរុញចិត្តដល់មនុស្សជុំវិញខ្លួនឡើយ។

៦. ចេញមុខចេញមាត់ហួសហេតុ

ពួកគេពឹងផ្អែកខ្លាំងលើបណ្តាញសង្គមដើម្បីបង្កើតរូបភាពជោគជ័យ ជួនអាចប្រើលុយបុកដើម្បីជំរុញឱ្យមានអ្នកមើល ឬ អ្នកតាមដាន។ ពួកគេចូលចិត្តធ្វើខ្លួនឱ្យមានប្រជាប្រិយភាព និង មានឥទ្ធិពល ខណៈដែលអ្នកជោគជ័យពិតប្រាកដគេមិនត្រូវការការបញ្ជាក់ដល់ថ្នាក់នេះទេ។​

៧. នរណាក៏ស្គាល់

ឱ្យតែនិយាយពីបុគ្គលមានមុខមាត់ ឬ បុគ្គលមានឥទ្ធិពលនៅក្នុងសង្គម គេតែនិយាយថាគេស្គាល់អ្នកនេះ​ ស្គាល់អ្នកនោះ ជួនយើងមិនទាំងសួរក៏គេលើកមកប្រាប់ផងដែរ។ និយាយរួម គេចូលចិត្តលើកខ្លួនឯងជាមនុស្សពូកែទំនាក់ទំនង មានបណ្តាញខ្ពស់ ខណៈដែលធាតុពិត ពួកគេគ្មានភស្តុតាងទំនាក់ទនងនរណាម្នាក់ច្បាស់លាស់ឡើយ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ