មួយគូៗសុទ្ធតែសង្ហាៗ! តារាប្រុសថៃ ៤ ដួង ប្រកាសស្រឡាញ់បុរសដូចគ្នា កាន់ដៃគ្នាសាងជីវិតយ៉ាងមានក្តីសុខ
ព្រោះតែក្តីស្រឡាញ់ នៅក្នុងរង្វង់សិល្បៈថៃគេឃើញមានតារាប្រុសជាច្រើនបានប្រកាសចំណងស្នេហ៍នឹងគ្នាក្នុងនាមជាអ្នកស្រឡាញ់ភេទដូចគ្នា ហើយបន្តកាន់ដៃគ្នាសាងជីវិតរស់នៅយ៉ាងមានសុភមង្គល។ គូស្នេហ៍តារាប្រុសទាំងនោះរួមមាន ៖
១. តារាប្រុស Woody Milintachinda និង Ote Akaraphol
អស់រយៈពេល ១៣ ឆ្នាំហើយដែលតារាប្រុស Woody និង គូស្នេហ៍បានកាន់ដៃគ្នា និង ស្រឡាញ់គ្នាជាសង្សារ តែមិនប្រកាសប្រាប់មហាជន។ ព្រោះតែមើលចិត្តគ្នា និង ច្បាស់លាស់ថានឹងរួមជីវិតជាមួយគ្នា នៅឆ្នាំ ២០១៥ អ្នកទាំងពីរក៏បានសម្រេចចិត្តប្រកាសជាធារណៈថាអ្នកទាំងពីរគឺជាអ្នកស្រឡាញ់ភេទដូចគ្នា និង បន្តរួមរស់នៅជាមួយរហូតបច្ចុប្បន្ន ហើយជារឿយៗគេតែងបានឃើញពីភាពផ្អែមរបស់តារាប្រុស Woody និង គូស្នេហ៍នៅលើបណ្ដាញសង្គមពុំសូវជាដាច់ឡើយ។
២. តារាសម្ដែងប្រុស Rasameekae និង Jonas
ដោយសារតែមើលចិត្តគ្នាមក ១៦ ឆ្នាំ និង ច្បាស់លាស់ថានឹងបន្តសាងអនាគតជាមួយគ្នា នៅឆ្នាំ ២០១៩ តារាសម្ដែងប្រុស Rasameekae និង Jonas បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងការ ហើយក៏ក្លាយជាប្តីប្រពន្ធគ្នារស់នៅយ៉ាងមានក្តីសុខ។ ដោយឡែក សម្រាប់មហាជនក៏បានសម្ដែងក្តីសាទរក្រៃលែងទោះបីថាជាស្នេហាភេទដូចគ្នាក៏ដោយ សំខាន់អ្នកទាំងពីរក្លាហានបង្ហាញជាសាធារណៈនូវក្តីស្រឡាញ់ដោយពុំមានភាពខ្មាសអៀនឡើយ។
៣. តារាសម្ដែង Matoom និង គូស្នេហ៍
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗកន្លងទៅ DJ Matoom បានចេញមកបង្ហោះរូបភាពជាមួយនឹងបុរសសង្ហាម្នាក់លើគណនីអ៊ីនស្តាក្រាមរបស់ខ្លួន តែពុំបានបង្ហាញមុខឡើយបានត្រឹមបង្ហាញរូបភាពពីក្រោយខ្នង។ សម្រាប់រូបភាពប៉ុន្មានសន្លឹកនោះគឺជាគូស្នេហ៍របស់តារាប្រុស Matoom នេះឯង តែតារាប្រុសរូបនេះហាក់មិនក្លាហានទម្លាយមុខជាសាធារណៈប៉ុណ្ណោះ។
៤. តារាសម្ដែងប្រុស Yoshi Nimit និង សង្សារ
កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ដោយតារាប្រុស Yoshi បានចេញមកបើកមុខសង្សាររបស់លោកគឺជាបុរសសង្ហាជនជាតិបរទេសម្នាក់មានឈ្មោះថា Matthias ។ ក្រោយពីបើកបង្ហាញចំណងស្នេហ៍ជាសាធារណៈ អ្នកកំលោះ Yoshi និង សង្សារតែងកាន់ដៃគ្នាទៅដើរកម្សាន្តមិនដែលដាច់ រហូតបង្ហោះរូបភាពផ្អែមល្ហែមលើបណ្ដាញសង្គមអ៊ីនស្តាក្រាមជាញឹកញាប់ទៀតផង៕