បង្ហាញជីវិតជារាជិនីរ៉េបនៅប្រទេសជប៉ុន Awich ធ្លាប់ជួបរឿងជូរចត់ ចិញ្ចឹមកូនស្រីម្នាក់ឯងទម្រាំមានថ្ងៃនេះ

Share This

ជាការពិតណាស់ រយៈពេល ២ ឆ្នាំចុងក្រោយនេះ តារាចម្រៀងរ៉េបស្រីល្បីឈ្មោះរបស់ប្រទេសជប៉ុន Awich ហាក់ទទួលបានប្រជាប្រិយភាពទទួលបានការគាំទ្រពីសំណាក់អ្នកនិយមវិស័យរ៉េបរបស់កម្ពុជា បន្ទាប់ពីនាងបានសហការ និង ច្រៀងរួមគ្នានឹងតារាចម្រៀងរ៉េប វណ្ណដា។

ក្នុងនោះ Awich ធ្លាប់បានអញ្ជើញមកចូលរួមសម្តែងក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី ១ ក្នុង វគ្គផ្តាច់ព្រ័ត្រ និង បានចេញចម្រៀងរួមគ្នានឹង វណ្ណដា មានចំណងជើងថា «6 YEARS IN THE GAME» និង នៅដើមឆ្នាំ ២០២៥ តារាចម្រៀងរ៉េបរូបនេះ បានមកថត MV រួមគ្នាជាថ្មីម្តងទៀតនឹង វណ្ណដា នៅលើទឹកដីខេត្តសៀមរាបក្នុងបទ «Asian State of Mind»។

មិនត្រឹមតែប៉ុណ្ណោះ នៅដើមខែឧសភា ពោលគឺមុននឹងការអញ្ជើញមកកាន់ការប្រគំតន្ត្រីទោលរបស់ វណ្ណដា នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ Awich ក៏បានមកថតវីដេអូឯកសារជាមួយ វណ្ណដា នៅឯផ្សារលើ ទឹកដីក្រុងព្រះសីហនុ ថែមទៀតផង។

ដោយឡែក ងាកទៅកាន់រឿងរ៉ាវខ្លះៗរបស់ Awich ឯនោះវិញ អាចនឹងមានអ្នកគាំទ្រមួយចំនួនមិនទាន់បានដឹងនោះទេ ដោយ Awich មានជីវិតតស៊ូខ្លាំងលើវិថីសិល្បៈ និង មានរឿងរ៉ាវជូរចត់ខ្លះក្នុងជីវិតឯកជនទៀតផង។

១. ជីវិតសិល្បៈ

បើនិយាយពីតារារ៉េបនៅប្រទេសជប៉ុន Awich ត្រូវបានចាត់ទុកថាជារាជិនីរ៉េប និង ជាតារាចម្រៀងរ៉េបស្រីដំបូងគេបង្អស់ក្នុងប្រទេសជប៉ុន។ Awich ជាសិល្បករដែលបង្ហាញខ្លួនដំបូងនៅក្រុមហ៊ុនថតតន្ត្រី Universal Music Japan ក្នុងឆ្នាំ ២០២០។ លើសពីនោះ នាងក៏បានឈ្នះបានពានរង្វាន់ជាតារារ៉េបអន្តរជាតិឆ្នើមក្នុងប្រទេសជប៉ុន នៅឆ្នាំ ២០២២ ទៀតផង។

កន្លងមក Awich ធ្លាប់បាននិយាយក្នុងបទសម្ភាសថា នាងជក់ចិត្តនឹងវិស័យ Hip hop តាំងពីអាយុ ១៣ ឆ្នាំ ដោយចេះតែងនិពន្ធបទចម្រៀងផ្ទាល់ខ្លួន ហើយចេញផ្សាយបទដំបូងកាលនាងមានអាយុ ១៤ ឆ្នាំ និង ត្រូវបានគេទទួលស្គាល់ពីសមត្ថភាពទាំងវ័យក្មេងរបស់នាងរហូតមកដល់បច្ចុប្បន្ន។

២. ជីវិតឯកជន

Awich កើតនៅខែធ្នូ ឆ្នាំ ១៩៨៦ ដោយពេលនេះ នាងមានអាយុជាង ៣៨ ឆ្នាំ។ Awich សព្វថ្ងៃគឺជាស្ត្រីមេម៉ាយ ដែលមានកូនស្រីម្នាក់មានអាយុ ១៧ ឆ្នាំ គឺនាង Toyomi Jah’mira។ ងាកទៅកាន់រឿងរ៉ាវគ្រួសារវិញនោះ Awich បានជួបនឹងស្វាមីជនជាតិអាមេរិក នៅអាយុ ១៩ ឆ្នាំ ក្រោយពីផ្លាស់ទៅរស់នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ ស្វាមីរបស់នាងបានបាត់បង់ជីវិតទៅហើយ ព្រោះការលួចធ្វើឃាតដោយការបាញ់សម្លាប់។

៣. កូនស្រី

មុននឹងស្វាមីទទួលមរណភាព Awich ទទួលបានចំណងដៃកូនស្រីមួយរូប នៅឆ្នាំ ២០០៨ ដោយនាង និង ស្វាមីបានដាក់ឈ្មោះកូនថា Toyomi Jah’mira។ បច្ចុប្បន្ន Toyomi មានអាយុ ១៧ ឆ្នាំហើយ រីឯសមត្ថភាពសិល្បៈវិញ Toyomi មិនចាញ់ម្តាយនោះឡើយ នាងក៏ជាតារាចម្រៀងរ៉េបមួយរូបដែរ៕

ប្រភព៖ musicconnection

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ចូលខែថ្មី ជីវិតដូចសាបៗ! តស់មកដឹងរាសីឆ្នាំទាំង ១២ ក្នុងខែ «សីហា» ឆ្នាំខ្លះឡើងខ្ពស់ ឯឆ្នាំខ្លះក៏មិនសូវល្អ ហើយនេះជាវិធីកែកុន

ឡានក្រុងដឹកសិស្ស ៤០ នាក់មួយគ្រឿងនៅថៃ ជ្រុលចង្កូតធ្លាក់ផ្លូវ បង្កឱ្យសិស្សស្លា../ ប់ ២ នាក់ និង របួសច្រើននាក់

(វីដេអូ) ស្តាប់ហើយអួលដើម-ក! សម្បត្តិ លើកយកស្ថានភាពពិតក្នុងប្រទេស មកសរសេរចម្រៀងពីការស្វែងរកសន្តិភាព

មហាជនរំភើបជំនួស! ឆលី មានសាច់មានឈាមស្រស់បស់ជាងមុនច្រើន អំឡុងពេលព្យាបាលនៅម៉ាឡេស៊ី

មហាជនបារម្ភ! ខ្នះខ្នែងជួយជាតិ ២ សប្ដាហ៍ ហេង វិសាល មានបញ្ហាចង្កេះធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យ

ព័ត៌មានបន្ថែម

(វីដេអូ) ស្តាប់ហើយអួលដើម-ក! សម្បត្តិ លើកយកស្ថានភាពពិតក្នុងប្រទេស មកសរសេរចម្រៀងពីការស្វែងរកសន្តិភាព

មហាជនរំភើបជំនួស! ឆលី មានសាច់មានឈាមស្រស់បស់ជាងមុនច្រើន អំឡុងពេលព្យាបាលនៅម៉ាឡេស៊ី

មហាជនបារម្ភ! ខ្នះខ្នែងជួយជាតិ ២ សប្ដាហ៍ ហេង វិសាល មានបញ្ហាចង្កេះធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យ

(វីដេអូ)​ អបអរ! ទីបំផុត កែវ សុបញ្ញា និង ស្វាមី បានឃើញមុខកូនស្រីដំបូងហើយ មុខគួរឱ្យក្នាញ់ណាស់

(វីដេអូ) ខាត់ សុឃីម ចេញមុខបកស្រាយ ក្រោយបង្ហោះសារមួយរងប្រតិកម្មពីបណ្ដាអ្នកលក់អនឡាញ

សំខាន់ដូចគ្នា! បងប្អូនកងកម្លាំងនៅតំបន់ព្រំដែនពោធិ៍សាត់ ប៉ៃលិន និង កោះកុង ក៏កំពុងឈរជើងការពារមិនហ៊ានសម្រាកពេញភ្នែកដែរ

(វីដេអូ) កូនប្រុសច្បង ឧកញ៉ា ព្រាប សុវត្ថិ បន្តសកម្មភាពធ្វើស្បៀងអាហារផ្ទាល់ដៃ រៀបចំជូនកងទ័ពជួរមុខ

កំពុងរវល់ជួយជាតិ តែ Peypey Dy ឆ្លៀតពួយប៉ុន្មានម៉ាត់ ក្រោយផ្ទុះវែកញែកជាថ្មីរឿងភេទទី ៣ ធ្វើឱ្យបាត់ធនធនមនុស្ស

ស្វែងរកព័ត៌មាន​ ឬវីដេអូ