មានន័យណាស់! ថ្ងៃមង្គលការ តារាស្រី ៤ រូបនេះ ច្រៀងចម្រៀងយ៉ាងពិសេសជូនស្វាមី

Share This

ជាការពិតណាស់ មិនថាមនុស្សប្រុស ឬ មនុស្សស្រីនោះទេ នៅក្នុងមង្គលការតែងតែចង់ឱ្យអ្វីៗគ្រប់យ៉ាងពោរពេញដោយភាពល្អឥតខ្ចោះ ដើម្បីជាការចងចាំនៃការចាប់ផ្តើមដំណើរជីវិតក្នុងនាមជាស្វាមីភរិយា។

ក្នុងនោះ ក្រឡេកទៅមើលសិល្បករ សិល្បការិនី ក្នុងវិស័យសិល្បៈវិញ គេក៏តែងតែឃើញមានតារាភាគច្រើនបានបង្កើតអនុស្សាវរីយ៍ជូនដៃគូក្នុងថ្ងៃពិសេស ដូចជាការនិពន្ធ និង ច្រៀងចម្រៀងជូនដៃគូទៀតផង។ ជាក់ស្តែង តារាចម្រៀងស្រី ៤ រូបខាងក្រោមនេះក៏ដូចគ្នា នៅក្នុងថ្ងៃមង្គលការគឺបាននិពន្ធបទចម្រៀង និង ច្រៀងយ៉ាងពិសេសជូនស្វាមីរបស់ខ្លួន។

១. តារាចម្រៀង ឱក សុគន្ធកញ្ញា

អ្នកនាង ឱក សុគន្ធកញ្ញា បានចូលរោងការនឹងស្វាមី គឺលោក អ៊ឹង សុខលី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩។ កាលនោះ អ្នកនាង បានច្រៀងចម្រៀងយ៉ាងពិសេសជូនស្វាមីមានចំណងជើងថា «ស្រឡាញ់»។

២. តារាចម្រៀង សុគន្ធ និសា

អ្នកនាង សុគន្ធ និសា និង ស្វាមី បានចូលរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៧ ជាមួយនឹងលោក ចៅ សម្បត្តិ។ កាលនោះ តារាចម្រៀងស្រីរូបនេះក៏បានបកស្រាយចម្រៀងយ៉ាងពិសេសជូនស្វាមី ដោយមានចំណងជើងថា «ជីវិតតែមួយ»។

៣. ពិធីការិនី សុភ័ក្ត្រ កុសុម៉ា

អ្នកនាង សុភ័ក្ត្រ កុសុម៉ា និង លោក កែវ ផុនផល្លា ជាស្វាមី បានរៀបការនឹងគ្នាកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤​ កន្លងទៅ។ ក្នុងពិធីមង្គលការនោះដែរ អ្នកនាង​ សុភ័ក្ត្រ កុសុម៉ា បានច្រៀងចម្រៀងយ៉ាងពិសេសជូនស្វាមីចំនួន ២ បទ រួមមានបទ «លានឆ្នាំពន្លឺ» និង បទ «អ៊ីម៉ា»។

៤. តារាចម្រៀង រ៉ាប៊ី

អ្នកនាង រ៉ាប៊ី និង កីឡាករបាល់ទាត់កូនកាត់ខ្មែរ-អាមេរិក លោក Nick Taylor បានរៀបការកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងនោះដែរ កញ្ញា រ៉ាប៊ី ក៏ច្រៀងចម្រៀងយ៉ាងពិសេសសម្រាប់ស្វាមីមានចំណងជើងថា «បានទេអូនសុំប៉ុណ្ណឹង»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឆ្លាតណាស់! អូនស្មាយ កូនស្រី ឌី សូនិត្តា ដើរថតបង្ហាញពីព្រលានថ្មី អបអរថ្ងៃបើកដំណើរការជាផ្លូវការ គួរឱ្យស្រឡាញ់ខ្លាំង

ឆ្នាំងណាគ្របហ្នឹង! មន្រ្តីរាជការម្នាក់នៅថៃ សំងំជក់គ្រឿងញៀនជាមួយប្រពន្ធក្នុងផ្ទះ ចុងក្រោយត្រូវប៉ូលិសក្របួចជាប់

(វីដេអូ) អាយុជិត ២ ខែ កូនប្រុសបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទ្រលុកទ្រលន់ភ្នែកឡើងក្រឡង់ៗគួរឱ្យក្នាញ់

គ្រោះថ្នាក់ឥតស្រាកស្រាន្ត! ឡានដឹកសិស្សសាលានៅថៃ តៃកុងងងុយបិទភ្នែកមួយភ្លឹប ក៏ភ្លាត់ក្រ.ឡា-ប់ឡានតាមផ្លូវ របួសសិស្សអស់ ១១ នាក់

ផ្ទុះវែកញែករឿងទារសំណង ១ ម៉ឺន ដុល្លារពេក គ្រួសារស-ពជួបគ្រោះថ្នា./ក់នឹង Noudy ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ

ព័ត៌មានបន្ថែម

ឆ្លាតណាស់! អូនស្មាយ កូនស្រី ឌី សូនិត្តា ដើរថតបង្ហាញពីព្រលានថ្មី អបអរថ្ងៃបើកដំណើរការជាផ្លូវការ គួរឱ្យស្រឡាញ់ខ្លាំង

(វីដេអូ) អាយុជិត ២ ខែ កូនប្រុសបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទ្រលុកទ្រលន់ភ្នែកឡើងក្រឡង់ៗគួរឱ្យក្នាញ់

រដូវបុណ្យភ្ជុំ គ្រប់គ្នាជួបជុំគ្រួសារ តែ ជ័យ សូវ៉ាត ជួបទុក្ខធំបាត់បង់ជីដូនជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់

មើលសឹងមិនស្គាល់! Justin Bieber ប្ដូរស្ទីលថ្មីទុកពុកមាត់ឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មី

កូនប្រុសបណ្ដូលចិត្ត គូម៉ា និង ម៉ៅ គឹមធីតា ទើបអាយុ ៨ ខែ មានទីផ្សារការងារ​ បានថតស្ប៉តជាមួយប៉ាម៉ាក់បាត់ហើយ

(វីដេអូ) ភ្ជុំបិណ្ឌឆ្នាំនេះមិនរីករាយដូចរាល់ឆ្នាំទេ! សុគន្ធ និសា និង ពេជ្រ សោភា ចេញចម្រៀងបង្ហាញពីភាពឈឺចាប់ របស់គ្រួសារវីរកងទ័ពពលី និង វីរកងទ័ពដែលថៃចាប់ខ្លួន

លង់ស្នេហ៍កំលោះតូចហើយ! រូបថតកាតសិស្ស Albert កូនប្រុស ទេព បូព្រឹក្ស និង ជី ដេវីត ថតត្រៀមចូលរៀនឆ្នាំក្រោយ សង្ហាគួរឱ្យក្នាញ់

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃដោយងាយទេ ទោះបីខកខានអស់ ៦ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ