បើរំឭកាលពីអំឡុងឆ្នាំ ២០០០ មហាជនអ្នកនិយមតាមដានស្តាប់ចម្រៀងជាក្រុម និង ទោលច្បាស់ជាបានស្គាល់មកហើយក្រុមចម្រៀង Classic ដែលកកើតឡើងដោយការគ្រប់គ្រងពីលោក ហួរ សុផល។
ក្រុមចម្រៀងនេះ មានសមាជិក ៧ នាក់ ដូចជា លោក បញ្ញា សិទ្ធ, លោក ដូដូ, លោក ឡូឌី, អ្នកនាង កាកា, អ្នកនាង កូកូ, លោក ឃុន ណាង និង កញ្ញា លីលី។ កាលនោះ ក្រុមចម្រៀងនេះបានចេញបទចម្រៀងពីរោះៗ និង ក្បាច់រាំឡូយៗមែនទែន។
យ៉ាងណាមិញ ក្រោយពីរំសាយក្រុមប្រមាណជាង ១០ ឆ្នាំមកនោះ សមាជិកក្រុមចម្រៀងខាងលើបានដើរផ្លូវរៀងៗខ្លួន ដោយខ្លះបានបន្តអាជីពសិល្បៈដូចដើម និង ខ្លះបានបញ្ចប់ ងាកទៅសាងគ្រួសាររៀងៗខ្លួន។
អ្នកនាង កូកូ, អ្នកនាង កាកា និង កញ្ញា លីលី
ក្រឡេកមកមើលសមាជិកនារីម្នាក់ក្នុងចំណោម ៣ នាក់ ខាងលើ គឺអ្នកនាង កាកា បច្ចុប្បន្នបានរសាត់ឆ្ងាយពីអាជីពសិល្បៈទាំងស្រុង ដោយនាងបានរៀបការសាងគ្រួសារតាំងពីអំឡុងឆ្នាំ ២០២០ មកម្ល៉េះ។ សព្វថ្ងៃ អ្នកនាង កាកា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ២ រូប និង រកស៊ីជាថៅកែលក់ផ្លែឈើផងដែរ៕