ស្ងប់ស្ងាត់ស្នាដៃ តែកេរ្តិ៍ឈ្មោះនៅល្បី! ប្រវត្តិ រំដួលលិចទឹក បុគ្គលប៉ិនខាងសិល្បៈច្នៃប្រឌិតប្លែកៗ មហាជនរំពឹងវិលត្រលប់មកវិញ

Share This

រំដួលលិចទឹក មានឈ្មោះពិតថា ម៉ិញ ចាន់វ៉ាន់ដា លោកត្រូវបានគេស្គាល់ជា អ្នកជំនាញផាត់មុខ ជាអ្នកបង្កើតសិល្បៈច្នៃប្រឌិតឈុតប្លែកៗ ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់​ ជាតារាសម្តែង ជាតារាបង្ហាញម៉ូដ និង ធ្លាប់ជាអគ្គនាយកកម្មវិធីប្រកួតបវរកញ្ញាឯកភពផែនដីកម្ពុជា ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០។

មុនបោះជំហានលើវិថីសិល្បៈ ដើមឡើយ រំដួលលិចទឹក មានក្តីស្រមៃចង់ធ្វើជាវេជ្ជបណ្ឌិត តែក្រោយមកបែរជាមកជាប់ជំពាក់ចិត្តនឹងជំនាញតុបតែងមុខវិញ។ នៅក្នុងឆ្នាំ ២០១៥ លោកចាប់ផ្តើមហ៊ានតុបតែងខ្លួនប្លែកៗ បន្ទាប់ពីបានចូលធ្វើការជាអ្នកផាត់មុខ និង រៀបចំម៉ូដឱ្យទស្សនាវដ្តីហ្វេហ្សិនឈានមុខមួយនៅកម្ពុជា។ គ្រានោះ លោកក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម តាមរយៈការតុបតែងខ្លួនចម្លងស្ទីលឱ្យដូចទៅនឹងតារាហូលីវូដ ជាពិសេស រូ​បលើប្រអប់ម្សៅផេសាត់ ដែលមានទេពធីតាកាន់សត្វព្រាប។

ក្រោយផ្ទុះប្រជាប្រិយភាព រំដួលលិចទឹកបានផ្លាស់ប្តូរគំនិត ពីការចម្លងស្ទីលពីគេ ងាកមកបង្កើតអ្វីដែលជាស្ទីលរបស់ខ្លួនវិញ។ លោកបានប្រើប្រជាប្រិយភាពជាការផ្សព្វផ្សាយមានប្រយោជន៍ដូចជា៖ ការបង្ហាញ ការក្រើនរម្លឹក និង ជាសារអប់រំផ្សេងៗ ឬរម្លឹកអនុស្សាវរីយ៍ចាស់ៗជាមួយវត្ថុប្រើប្រាស់ពីអតីតកាល បង្កើតជាការស្លៀកពាក់តុបតែងបែបសហសម័យ លាយ​ឡំនឹងការថតលេងទឹកមុខបែបកំប្លែងៗ។ កាលនោះការតែងខ្លួនផ្ទុះការចាប់អារម្មណ៍ខ្លាំងមានដូចជា៖ ឈុតធ្វើពីមួកការពារសុវត្ថិភាព, ឈុតធ្វើពីសំរាមថង់ផ្លាស្ទិក និង ឈុតធ្វើពីក្រមាជាដើម។

ជាមួយការបង្កើតសិល្បៈច្នៃប្រឌិត រំដួលលិចទឹកបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត រួមទាំងថវិកាផ្ទាល់ខ្លួនជាច្រើន។ លោកធ្វើវាដោយក្តីស្រឡាញ់ ដើម្បីសិល្បៈវប្បធម៌ ក៏ដូចជាប្រទេសជាតិ។

កាលពីឆ្នាំ ២០១៦ រំដួលលិចទឹកទទួលបានអាហារូបករណ៍ផ្នែកសិល្បៈ និង វប្បធម៌ជាតិ ពីអង្គការសិល្បៈខ្មែរអមតៈ។ បន្ទាប់ពីនោះមក លោកបានបង្កើតកម្មវិធីមហោស្របសិល្បៈ និង បរិស្ថាន​ ដោយមានការចូលរួមពីសិល្បករបួនរូបទៀតដូចជា អ្នកនាង ហៀក ភារី, អ្នកនាង សួស ស៊ីណាត, លោក អាន់ រស្មី , និង លោក អ៊ូ ប៊ុនថង។

លើសពីនេះ រំដួលលិចទឹកក៏រមែងបង្កើតកម្មវិធីសប្បុរសធម៌ ដើម្បីប្រមូលមូលនិធិសាងសង់សាលារៀន ជួយសិស្សក្រីក្រ ជនក្រីក្រ ​ជួយលើកកម្ពស់ជីវភាពសហគមន៍ និង កម្មវិធីមួយចំនួនទៀត ដែលជាផ្នែកជួយផ្សព្វផ្សាយស្នាដៃសិល្បករខ្មែរជើងចាស់ និង ជាន់ថ្មី ដែលមិនទាន់មានឱកាសបានបង្ហាញ។

យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ រំដួលលិចទឹក ហាក់ស្ងប់ស្ងាត់ លែងសកម្មលើបណ្តាញសង្គមដូចមុន។  បើតាមប្រភពមួយចំនួន អ្នកខ្លះថាលោកមមាញឹកនឹងការងារផ្ទាល់ខ្លួន ឯខ្លះទៀតថាលោកកំពុងមានជំងឺ ដែលតម្រូវសម្រាកព្យាបាលរយៈពេលយូរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ