កៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ! ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកសំណួរចាក់ដោតមួយ សួរចិត្តមហាជនពាក់ព័ន្ធការតំណាងឱ្យកម្ពុជាក្នុងកម្មវិធី MU ឆ្នាំនេះ

Share This

បន្ទាប់ពីបានខ្នះខ្នែងចូលរួមចំណែកជួយប្រទេសជាតិមួយរយៈ តាមរយៈសកម្មភាពសប្បុរសធម៌ និង ការប្រើសំឡេងផ្សព្វផ្សាយពីកម្ពុជាផ្សេងៗ ពេលនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានវិលទៅបំពេញតួនាទីជាបេក្ខភាពប្រកួតបវរកញ្ញា Miss Universe Cambodia 2025 វិញហើយ ព្រមទាំងបន្តហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណើ្ដមមកុដឆាប់ៗនេះ។

បើតាមរយៈការបង្ហោះលើហ្វេសប៊ុកផេកផ្លូវការ Miss Universe Cambodia ក៏បានឃើញមានការប្រកាសឱ្យដឹងថា កម្មវិធីនឹងរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ និង ជារាត្រីគ្រងមកុដថ្មីនៃ Miss Universe Cambodia 2025 ដែលនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។

ស្របពេលកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនេះដែរ គេក៏បានឃើញហ្វេសប៊ុកផេករបស់បេក្ខភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហោះសារស្ទង់មតិមហាជនអ្នកគាំទ្រ ដែលនាងបានសួរចិត្តមហាជនខ្មែរ ថាគិតយ៉ាងណាចំពោះការចូលរួមតំណាងកម្ពុជាក្នុងការប្រកួតលើឆាក Miss Universe ក្នុងឆ្នាំ ២០២៥ នេះ។

ក្នុងនោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ៖ «តីតីសូមសួរចិត្តបងប្អូនខ្មែរយើងបន្តិច តើអ្នកទាំងអស់គ្នាគិតយ៉ាងណាសម្រាប់ការចូលរួមតំណាងឱ្យកម្ពុជាយើងក្នុងកម្មវិធីបវរកញ្ញាចក្រវាលនៅក្នុងឆ្នាំនេះ??»។

ទន្ទឹមនឹងនេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ក៏បានចូលរួមបញ្ចេញមតិ ដោយភាគច្រើនគាំទ្រឱ្យកម្ពុជាបន្តតំណាងប្រទេសឈរលើឆាកអន្តរជាតិក្នុងកម្មវិធីនេះ ព្រមទាំងបង្ហាញគាំទ្រលើកទឹកចិត្តចំពោះរូបនាងផ្ទាល់ និង ជូនពរឱ្យទទួលបានជោគជ័យអាចតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិដ៏អស្ចារ្យនេះទៀតផង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនមែនបានតែមួយឆាវទេ! បញ្ញាសិទ្ធិ តារាប្រុស ១ រូបទៀត ប្រកាសទទួលផ្សព្វផ្សាយផលិតផលខ្មែរជូនប្រជាជនខ្មែរ ដោយមិនគិតថ្លៃ

ការងារសិល្បៈកំពុងមមាញឹក ឥលូវ ថេណា ថែមមុខរបរថ្មី ប្រឡូកក្នុងវិស័យជំនួញ ត្រៀមខ្លួនក្លាយជាថៅកែ

ខ្លាំងប៉ះខ្លាំង! ជិះម៉ូតូមកជ្រួសមុខគ្នា តែម្នាក់ៗចិត្តសឿងមិនខ្ចីគេច សុខចិត្តវ៉ៃចន្ទល់ម៉ូតូទល់មុខគ្នាជាង ៤ ម៉ោងកណ្តាលផ្លូវ

ស្ត្រីជាពលករខ្មែរម្នាក់គ្រប់ខែត្រូវឆ្លងទន្លេ តែត្រូវមន្ទីរពេទ្យថៃមួយដឹកមកព្រំដែនខេត្តកោះកុង សំណាងគ្រូពេទ្យខ្មែរសង្គ្រោះទាន់ពេល ម្តាយ និង កូនសុខសប្បាយ

ឱកាសក្លាយជាគូស្នេហ៍សំណាងក្នុងកម្មវិធី អាពាហ៍ពិពាហ៍ បេះដូង និង បេះដូង រដូវកាលទី ៣ បានមកដល់ហើយ!

ព័ត៌មានបន្ថែម

មិនមែនបានតែមួយឆាវទេ! បញ្ញាសិទ្ធិ តារាប្រុស ១ រូបទៀត ប្រកាសទទួលផ្សព្វផ្សាយផលិតផលខ្មែរជូនប្រជាជនខ្មែរ ដោយមិនគិតថ្លៃ

ការងារសិល្បៈកំពុងមមាញឹក ឥលូវ ថេណា ថែមមុខរបរថ្មី ប្រឡូកក្នុងវិស័យជំនួញ ត្រៀមខ្លួនក្លាយជាថៅកែ

ភ្ញាក់ផ្អើល! ស្តេចចុងភៅពិភពលោក Gordon Ramsey ទម្លាយថា លោកកើតជំងឺមហារី-កស្បែក

រាត្រីផ្ទេរមកុដ លី មួយលាង ប្រាប់ពិភពលោកច្បាស់ៗថា ប្រាសាទ ៣ នេះ ជារបស់កម្ពុជា

បវរកញ្ញាដំបូងគេ! កុយ អេនណា រៀបចំកម្មវិធីសប្បុរសធម៌មួយ ដើរចម្ងាយជាង ៣០០ គីឡូម៉ែត្រទៅសៀមរាប

ធ្លាប់តែជាតួឯក ឥលូវតារាស្រីចិនដ៏ល្បី Myolie Wu ធ្លា.ក់តំណែងមកសម្ដែងជាតួអង្គម្ដាយម្ដង

បង្ហាញសាវតាកំលោះសង្ហា អ៊ឹងហាវ តាមពិតជាកូនអ្នកខេត្តមួយនេះ ឯសម្រស់កាត់តាមម្តាយបេះដាក់

ត្រឡប់មកកាន់មៃក្រូច្រៀងវិញ! យក់ ថិតរដ្ឋា កាន់តែឡើងកូដខ្លាំង កំពុងត្រូវប៉ាន់ច្រៀងតាម Pub សឹងមិនលស់ថ្ងៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ