នារីម្នាក់ជា Influencer និង តារាម៉ូឌែល ឈ្មោះ Cami Strella មានបុរសគូស្នេហ៍ឈ្មោះ Lev Lieben។ ដំបូងឡើយអ្នកទាំងពីរស្រលាញ់គ្នាស្មោះមួយនឹងមួយ ប៉ុន្តែក្រោយសាងស្នេហ៍រយៈពេលពីរឆ្នាំ Cami Strella បានបែកគំនិតចង់ឱ្យទាំងខ្លួនឯង និង ដៃគូ បានភ្លក់រសជាតិថ្មីរៀងខ្លួនជាមួយបុរស ឬ នារីដទៃ។
ជាការពិត នាងបាននិយាយថា នាងឱ្យតម្លៃទៅលើភាពស្និទ្ធស្នាល និង ការស្រលាញ់ចំពោះដៃគូ ប៉ុន្តែនាងមានអារម្មណ៍ថា វាពិតជាសំខាន់ខ្លាំងទៀត បើនាង និង ដៃគូ បានភ្លក់រសជាតិលើគ្រែជាមួយអ្នកដទៃ ហើយនៅតែរក្សាទំនាក់ទំនងដូចដើម។ នាងពិតជារំភើបចិត្តនៅពេលដែលគូស្នេហ៍យល់ព្រមចំពោះសំណើរនេះ។ មិនយូរប៉ុន្មាន នាងរកបានដៃគូថ្មីមួយ ហើយបានធ្វើដំណើរកម្សាន្តជាមួយគ្នានៅក្រៅប្រទេស។
នាងនិយាយដែរថា នាងចង់សាកល្បងរសជាតិទាំងជាមួយមនុស្សប្រុស និង មនុសស្រី ហើយនាងក៏ចង់ឱ្យសង្សាររបស់នាងធ្វើបែបនេះដូចគ្នា ព្រោះវាមើលមកស្នើភាព។ អ្វីៗប្រកបទៅដោយរលូន អ្នកទាំងពីរបានរួមភេទជាមួយដៃគូថ្មីជាបន្តបន្ទាប់ ហើយរាល់ពេលបានសាកល្បងជាមួយដៃគូណាមួយ អ្នកទាំងពីរតែងចែករំលែកបទពិសោធគ្នាទៅវិញទៅមក។ នាងជឿជាក់ថា ការបើទំនាក់ទំនងបែបនេះ នឹងធ្វើឱ្យចំណងស្នេហ៍ពោរពេញទៅដោយរសជាតិ និង រឹងមាំឡើង។
រយៈពេលពីរឆ្នាំមកនេះ នាង និង គូស្នេហ៍ តែងចែកជើងគ្នាជួបដៃគូថ្មីៗ ហើយទីបំផុតវាគឺជាការសម្រេចចិត្ត ដែលអ្នកទាំងពីរមិនស្តាយក្រោយឡើយ៕
ប្រភព៖ NYP