បះសក់! ម្ចាស់ផ្ទះភ័យសភ្នែក នៅសុខៗពស់ទាំងសំបុកធ្លាក់ចេញពីពិដាន រត់ចែកជើងសឹងមិនទាន់
បុរសឈ្មោះ Harry Pugliese ម្នាក់ជាមួយនឹងក្រុមគ្រួសារ បានជួលផ្ទះមួយកន្លែងសម្រាប់ស្នាក់នៅ តែមើលទៅដូចជាមិនសូវបានស្រួលកាយសប្បាយចិត្តប៉ុន្មាននោះទេ ព្រោះផ្ទះមួយនេះបានពុកផុយបាក់បែកខ្លះ ព្រមទាំងពេញទៅដោយសត្វជាច្រើនទាំងតូចទាំងធំមាន កណ្តុរ ឆ្មារ កន្លាត និង សត្វផ្សេងៗទៀតមកលួចកាច់សំបុកនៅសឹងគ្រប់កន្លោះកន្លៀតក្នុងផ្ទះនេះតែម្តង។
ជាក់ស្តែង នៅថ្ងៃមួយសមាជិកគ្រួសារម្នាក់ៗភ័យស្ទើរតែរបូតព្រលឹងចេញសង្ខារ ដោយសារតែមានហេតុការណ៍មួយដែលហួសចិត្ត និង មិននឹកស្មានដល់បានកើតឡើងភ្លាមៗ គឺមានសត្វពស់ធំៗទាំងសំបុកបានធ្លាក់ព្រូចេញមកពីពិដានដែលពុកផុយធ្លាយរបស់ផ្ទះ បង្កឱ្យក្រុមគ្រួសារដែលកំពុងស្នាក់នៅរត់សឹងព័ន្ធជើងគ្នារកផ្លូវគេចពីសត្វដ៏គួរឱ្យខ្លាចទាំងនេះ។
បុរសជាមេគ្រួសារ និង ជាអ្នកជួលផ្ទះខាងលើនេះ បានឱ្យដឹងថា គាត់មិននឹកគិតថា មានដល់ទៅសត្វពស់មកនៅបែបនេះទេ ដោយរាល់ដងគាត់ធ្លាប់តែឃើញសត្វតូចតាច ដោយឡែក ចំពោះពិដាននេះវិញ វាបានធ្លុះធ្លាយតាំងពីគាត់ និង គ្រួសាររើរមកនៅបានតែមួយខែប៉ុណ្ណោះ ហើយគាត់ក៏បានរាយការណ៍ទៅម្ចាស់ផ្ទះជួលផងដែរ តែម្ចាស់ផ្ទះនេះមិនបានអើពើរឱ្យជាងមកមើលជួសជុលសោះឡើយ។
យ៉ាងណាមិញ ពិដាននេះត្រូវបានគេបិទទៅវិញដោយមិនមានការជួសជុលត្រឹមត្រូវនោះទេ ដោយសារតែមានការរឹងទទឹង និង មិនពេញចិត្តអនុញ្ញាតិពីម្ចាស់ផ្ទះជួល ហើយនៅក្នុងនោះគេរកឃើញយ៉ាងហោចណាស់ កណ្តុរ ៤ ក្បាល ព្រមទាំងពស់មិនតិចក្បាលទៀតផងដែរ៕
ប្រភព៖ Timesnownews