(វីដេអូ) ជឿជាក់ណាស់! ភឹម ស្រីនោ ធ្វើបានយ៉ាងល្អក្នុងវគ្គ Fashion Show ដើរលើឆ្នេរសមុទ្រ
ខណៈនេះកម្មវិធី Miss Grand International 2023 កំពុងតែចាប់ផ្តើមក្តៅគគុកបណ្ដើរៗហើយក្នុងការសន្សំពិន្ទុដើម្បីអាចដណ្ដើមមកុដនៅរាត្រីផ្តាច់ព្រ័ត្រ។ ក្នុងនោះ គេឃើញថាបេក្ខភាពប្រកួតមកពីប្រទេសនីមួយៗគឺខិតខំប្រឹងប្រែងខ្លាំងណាស់ស្ទើរតែមិនឱ្យប្រហែសមួយជំហានឡើយ។
តួយ៉ាង នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand International បានឈានដល់វគ្គ Vietnam Beauty Fashion Fest ដែលជាវគ្គប្រកួត Fashion Show លើឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត។ ជាមួយនឹងវគ្គនេះដែរ គេឃើញថាបេក្ខភាពប្រទេសនីមួយៗពិតជាស្វិតស្វាញណាស់ ជាពិសេសបង្ហាញនូវការដើរយ៉ាងស្រស់ស្អាតប្រកបដោយភាពជឿជាក់។
ដោយឡែក ងាកទៅមើលកញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 វិញ ក្នុងវគ្គនេះ នាងធ្វើបានយ៉ាងល្អ ដើរបង្ហាញដោយភាពជឿជាក់ និង ថាមពល ស្ដែងឱ្យឃើញពីសក្តានុពល ដែលនាំឱ្យអ្នកទស្សនាអត់សរសើរពុំបានឡើយ បន្ទាប់ពីបង្ហាញខ្លួនក្នុងវគ្គនេះហើយ មហាជនក៏រំពឹងថានាងនឹងអាចឈានជើងចូលដល់ Top កំពូលដែរ៕