កាលពីថ្ងៃទី ៣ ខែកុម្ភះ ឆ្នាំ ២០២៥ កន្លងទៅនេះ បវរកញ្ញាយុវតីកម្ពុជា ៣ រូប ទៀតហើយ បានចេញដំណើរតំណាងប្រទេសទៅចូលរួមប្រកួតលើអន្តរជាតិក្នុងកម្មវិធី Kids & Teen Pageant Global នៅឯប្រទេសម៉ាឡេស៊ី។
បវរកញ្ញាយុវតីកម្ពុជាទាំង ៣ រូបនេះ មាន Miss Preteen Global 2024 យុវតី គង់ សោមា, Little Miss Global 2024 យុវតី សំរិទ្ធ ប៉ូទីនដា និង Mini Miss Global 2024 យុវតី លីង យ៉ាង យ៉ាង ដែលកំពុងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា ខណៈចូលដល់កងប្រកួតភ្លាម យុវតីទាំង ៣ បានបង្ហាញសក្កានុពល និង ឆន្ទៈមោះមុតខ្លាំងលើឆាកអន្តរជាតិនេះ ដោយអ្នកខ្លះថែមទាំងទទួលបានពានរង្វាន់បណ្ដើរៗទៀតផង។
មកដល់ពេលនេះដែរ កម្មវិធី Kids & Teen Pageant Global ក៏កៀកថ្ងៃប្រកួតវគ្គឈុតតំណាងជាតិ ដែលយុវតីកម្ពុជាទាំង ៣ រូប កំពុងត្រៀមខ្លួនបង្ហាញឈុតតំណាងជាតិដ៏ស្រស់ស្អាតល្អៗឯករបស់កម្ពុជាលើឆាកអន្តរជាតិនេះផងដែរ៕
១. Miss Preteen Global 2024 យុវតី គង់ សោមា
២. Little Miss Global 2024 យុវតី សំរិទ្ធ ប៉ូទីនដា
៣. Mini Miss Global 2024 យុវតី លីង យ៉ាង យ៉ាង