កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្តរជាតិអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និង ថៃ ដោយរៀបចំឡើងនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងនោះដែរ ការប្រកួតមិត្តភាពនេះ គឺមានការប្រកួតរវាងក្រុមបាល់ទាត់គុនខ្មែរ ជាមួយ ក្រុមបាល់ទាត់មួយថៃ និង ក្រុមបាល់ទាត់តារាកម្ពុជា ជាមួយ ក្រុមបាល់ទាត់តារាថៃ។
ដោយឡែក ងាកទៅមើលការប្រកួតរវាងក្រុមបាល់ទាត់តារាកម្ពុជា ជាមួយ ក្រុមបាល់ទាត់តារាថៃ បានធ្វើឱ្យអ្នកទស្សនា ជាពិសេសអ្នកគាំទ្រតារាសម្តែង លោក សេង មង្គល ស្លុតចិត្តយ៉ាងខ្លាំង ខណៈក្នុងការប្រកួត លោកបានប៉ះទង្គិចគ្នានឹងកីឡាករថៃ ដោយរងរបួសក្បាល ឈាមហូរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្នុងនោះដែរ ក្រោយឃើញលោក សេង មង្គល រងរបួសឈាមស្រោចក្បាលហើយនោះ អ្នកគាំទ្រមានក្តីបារម្ភដល់តារាសម្តែងប្រុសរូបនេះយ៉ាងខ្លាំង។ យ៉ាងណាមិញ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយនោះ លោក សេង មង្គល ក៏បានបង្ហោះសារ អរគុណដល់អ្នកគាំទ្រផងដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖