Heineken® Silver ទើបតែ​បាន​បញ្ចប់កម្មវិធី KOL​ Party ដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ដោយមាន​ការ Prank ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ​

Share This

ផលិតផលស្រាបៀរ Heineken® Silver បាន​មកដល់ប្រទេសកម្ពុជា​ជាផ្លូវការ​កាលពីយប់ថ្ងៃអង្គារនេះ ដោយ​បាន​បង្ហាញខ្លួនតាមរយៈ​ការពញ្ញាក់អារម្មណ៍ដ៏កក្រើក​ ធ្វើឱ្យអាគារ Connexion (នៅទីក្រុងកោះពេជ្រ) ក្លាយជាកន្លែង​ជប់លៀង​ដ៏​សែន​ឡូយ និង ប្រកបដោយបរិយាកាស​​សប្បាយរីករាយនៅក្នុងរាជធានី។ ស្រាបៀរ Heineken® កំណត់ស្តង់ដារថ្មីសម្រាប់ការដាក់លក់ផលិតផលជាមួយនឹងការចេញលក់ប្រកបដោយភាពនវានុវត្ដន៍ និង ច្នៃប្រឌិត ដែលកំណត់ឡើងវិញពីរបៀបដែលម៉ាកយីហោថ្មីណែនាំផលិតផលថ្មី។

មុននឹងចាប់ផ្តើមកម្មវិធី អ្នកចូលរួមស្មាន​ថា​ជា​ការសម្ពោធផលិតផលថែរក្សាស្បែកដែលហៅថា ​”Heineken® Smootheriser” ប៉ុន្តែនេះគ្រាន់តែជា​ការ Prank ដែលត្រូវនឹង​​​ថ្ងៃ​ April Fools’ Day ទេ។ ភ្ញៀវកិត្តិយសសរុប​ប្រមាណជាង ៦០០ នាក់ ក្នុងនោះរួមមានទាំងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (KOL) ល្បីៗដូចជា អ្នកនាង Sopheak Kosoma, លោក Rainnie Dara, កញ្ញា Stella, កញ្ញា Pich Votey, កញ្ញា Jane Dannie, កញ្ញា Dalina និង តារាជាច្រើនដួងផ្សេងទៀត បានមកជួបជុំគ្នា​ជាមួយនឹងការគិតថាជាការសម្ពោធ​ផលិតផលថែរក្សាស្បែក តែនៅទីបំផុត​ពួកគាត់ក៏បានជួបជាមួយផលិតផលដែលកាន់តែស្រាលស្រទន់ជាងការរំពឹងទុកទៅទៀត ដែលនោះគឺ​ជា​ការក្រេបរសជាតិ​ដំបូងបំផុត​នៃស្រាបៀរ​​ Heineken® Silver។

នៅទីតាំងកម្មវិធី អគារ Connexion បានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត​ក្រោមការតុបតែងរំលេចដោយ​ពណ៌ប្រាក់ និង ​ពន្លឺភ្លើងដ៏ចែងចាំង អមដោយបរិយាកាសដ៏សែនរំភើបញាប់ញ័រ ដែលបានធ្វើឱ្យកម្មវិធីនេះជាពេលវេលា​មួយដ៏សែនរីករាយ​មិនអាចបំភ្លេចបាន ជាពិសេសសម្រាប់ភ្ញៀវកិត្តិយសដែលបានចូលរួម។ យុទ្ធនាការ​ផលិតផលថែរក្សាស្បែក គឺ​ជា​សកម្មភាពមួយដែលជួយលាក់វត្តមាន​ដ៏គួរ​ឱ្យភ្ញាក់ផ្អើល​សម្រាប់​​ផលិតផលថ្មី នោះគឺ Heineken® Silver ដែលជាស្រាបៀរ​​ larger ផលិតឡើងនៅសីតុណ្ហភាព -១ អង្សាសេ ធ្វើឱ្យមានរសជាតិកាន់តែចាប់មាត់ ងាយស្រួលពិសា និង ជាការផ្ដល់នូវបទពិសោធមួយដ៏ស្រាលស្រទន់​ប្រៀបដូចជា​ផលិតផលបន្ទន់ស្បែកដែលទាំងអស់គ្នាបានទន្ទឹងរង់ចាំ។ ​

លោក ​Willem van den Wijngaart នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា​ បាន​លើកឡើង​បន្ថែមថា ៖ «​​ប្រជាជនកម្ពុជា​ចូលចិត្ត​អារម្មណ៍រំភើប និង ភាព​ភ្ញាក់ផ្អើល ហើយ​​ Heineken® Silver គឺ​ផ្ដល់ជូន​នូវ​អារម្មណ៍ទាំងពីរនេះ​ជូនដល់អ្នកពិសា។ ជាមួយនឹងការ​សម្ពោធផលិតផល​នេះ យើងចង់ផ្តល់ជូនកម្មវិធី​មួយ​បែបពញ្ញាក់អារម្មណ៍ ធ្វើឱ្យមាន​ការចូលរួម និង​ មានភាពសប្បាយរីករាយ គឺប្រៀបបីដូចជាស្រាបៀររបស់យើងផ្ទាល់តែម្ដង។ តាមរយៈ​ការ​បង្កើត​នូវ​ការ​បង្វែរអារម្មណ៍​បែបកំប្លែងៗ​ជាមួយ ​​Heineken® Smootheriser យើង​បាន​ប្រែក្លាយ​កម្មវិធីប្រកាស​បង្ហាញផលិតផល​ធម្មតា​​មួយ​ ឱ្យក្លាយទៅជា​បទពិសោធគួរជាទីចងចាំ​មិនងាយបំភ្លេចបាន។ ​ស្រាបៀរ Heineken® Silver គឺផ្ដោត​ទៅលើ​ភាព​ស្រទន់ ហើយ​កម្មវិធីនេះ​គឺជា​វិធីដ៏សក្ដិសមឥតខ្ចោះ ​ដើម្បី​រំលេចឱ្យឃើញ​នូវភាពស្រទន់​គួរជាទី​ប្រាថ្នានេះ។ យើងខ្ញុំ​សង្ឃឹមថា​​អតិថិជន​ និង អ្នកប្រើប្រាស់នៅទូទាំង​ប្រទេស​កម្ពុជា​នឹង​បាន​សាកល្បង​ទទួល​បទពិសោធ​នេះផ្ទាល់ដោយខ្លួនឯង​នាពេលឆាប់ៗខាងមុខនេះ!»

នៅពេលនេះ អតិថិជន​អាច​រកជាវផលិតផលស្រាបៀរ Heineken® Silver ដែល​មាន​ភាពស្រទន់ជាអត្តសញ្ញាណ​របស់ផលិតផលនេះ នៅតាម​ផ្សារទំនើប​​ ម៉ាត និង ​ក្លឹបរាត្រី​មួយចំនួន​នៅ​ក្នុង​ប្រទេសកម្ពុជា។ ស្រាបៀរដែល​ត្រូវបាន​ផលិតឡើង​ឱ្យ​មាន​ភាព​ចាប់មាត់ និង ​ងាយស្រួលលេប តម្រូវសម្រាប់​មនុស្សជំនាន់ថ្មី កំពុងត្រួសត្រាយ​បែបបទថ្មី​នៃការរស់នៅរបស់យើង មិនថា​ជា​​ស្រាបៀរ ពិធីជប់លៀង ឬ​ ផលិតផលថែរក្សាស្បែកក្ដី។ ​

ប្រសិនមានសំណួរផ្សេងៗ សូមទំនាក់ទំនងទៅកាន់៖ ​
Joey Brophy
joseph.brophy@heineken.com
Global Brand PR

អំពីក្រុមហ៊ុន ហ៊ិននីគែន

ក្រុមហ៊ុន ហ៊ិននីគែន គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរកម្រិតអន្តរជាតិជុំវិញពិភពលោក ដែលជា​អ្នក​អភិវឌ្ឍ និង ​អ្នកធ្វើទីផ្សារ​​ឈានមុខគេលើ​ផលិតផល​​ស្រាបៀរ​​ ​ផលិតផលស្រាបៀរគ្មានជាតិអាល់កុល និង ស្រា cider។ ក្រុមហ៊ុនយើង​ មាន​ផលិតផល​ស្រាបៀរ និង ស្រា ciders ជាង ៣៤០​ ប្រភេទ នៅកម្រិតអន្តរជាតិ ថ្នាក់តំបន់ ថ្នាក់មូលដ្ឋាន ព្រមទាំង​ជាអ្នកផលិតប្រភេទផលិតផល​ស្រាបៀរ និង ស្រា ciders តាមរូបមន្តពិសេស។ ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ការងារដល់បុគ្គលិកជាង ៨៥,០០០នាក់ ក្រុមហ៊ុន ហ៊ិននីគែន តែងតែបង្កើតឱ្យមានភាពរីករាយក្នុងការជួបជុំដ៏ពិតប្រាកដមួយដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរ។ ក្ដីស្រមៃរបស់យើង ​គឺ​ដើម្បីត្រួសត្រាយលើអនាគត​របស់ផលិតផលស្រាបៀរ និង ​ផលិតផលដទៃទៀត ឱ្យទទួលបានការស្រឡាញ់ចូលចិត្តចេញពីបេះដូង​អតិថិជនដ៏ពិតប្រាកដ។ ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្ត​ចំពោះ​នវានុវត្តន៍ ការវិនិយោគរយៈពេលវែង ប្រតិបត្តិការលក់​ប្រកបដោយវិន័យខ្ជាប់ខ្ជួន និង​ការគ្រប់គ្រងការចំណាយ​ដែល​ផ្ដោត​ចក្ខុវិស័យត្រឹមត្រូវ។ ក្រុមហ៊ុនយើង​ប្រកាន់យកនូវគោលការណ៍និរន្តរភាពអាជីវកម្ម តាមរយៈពាក្យស្លោក “Brew a Better World”។ ក្រុមហ៊ុន ហ៊ិននីគែន ​មានវត្តមាន​​ឈានមុខគេ​​​ប្រកបដោយតុល្យភាពភូមិសាស្ត្រ ទាំង​នៅក្នុងទីផ្សារប្រទេស​អភិវឌ្ឍន៍ និងប្រទេស​កំពុងអភិវឌ្ឍន៍។ ក្រុមហ៊ុនយើង​ប្រតិបត្តិការរោងចក្រ​ផលិតស្រាបៀរ ផលិតផលពីស្រូវសាលី ស្រា cider និង​​ផលិតផលដទៃទៀត​នៅ​​ក្នុងប្រទេស​ជាង​ ៧០ ប្រទេស។ សម្រាប់​ព័ត៌មាន​បច្ចុប្បន្នភាព​ថ្មីៗ​បំផុត សូមស្វែងរកនៅលើ គេហទំព័ររបស់ក្រុមហ៊ុន​ និងសូមតាមដាន LinkedIn និង Instagram របស់យើង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ