ញ៉ាំចេករាល់ដង តិចអត់ដឹងអត្ថប្រយោជន៍វាចំពោះសុខភាពចុះ?
ផ្លែចេកជាប្រភេទផ្លែឈើដែលមានការទទួលទានច្រើនពីសំណាក់ប្រជាជនទូទាំងពិភពលោក បើប្រៀបធៀបនឹងប្រភេទផ្លែឈើផ្សេងទៀត ។ មិនត្រឹមតែងាយស្រួលដាំដុះទេ តែវាក៏ឆាប់ចេញផ្លែផ្កា និង ផ្តល់ផលចំណេញផងដែរ ។
ក្រៅពីអត្ថប្រយោជន៍ទាំងនោះ វាក៏ជួយដល់សុខភាពបានមួយផ្នែកធំផងដែរ ហើយខាងក្រោមនេះជាអត្ថប្រយោជន៍ខ្លះៗពីផ្លែចេក ដែលអ្នកប្រហែលជាមិនបានដឹងទេពីមុនមក ៖
១/ ផ្លែចេកសម្បូរជាតិប៉ូតាស្យូម ដែលវាអាចជួយកាត់បន្ថយការឡើងសម្ពាធឈាម
២/ ផ្លែចេកមានសារធាតុពិសេសម្យ៉ាង ដែលជួយធ្វើឱ្យរាងកាយចាកឆ្ងាយពីជំងឺហឺត
៣/ ជាតិវីតាមីនក្នុងផ្លែចេកជួយឱ្យហានិភ័យក្នុងការកើតជំងឺមហារីកថយចុះ
៤/ វាក៏អាចជួយធ្វើឱ្យសុខភាពបេះដូងរឹងមាំផងដែរ
៥/ ជាតិសរសៃក្នុងផ្លែចេក ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម
៦/ ផ្លែចេកជួយដល់ប្រព័ន្ធរំលាយអាហារបានច្រើន
៧/ ជាតិ Typtophan ក្នុងផ្លែចេកជួយធ្វើឱ្យការចងចាំល្អ និង ជួយកាត់បន្ថយការកើតនៃជំងឺភ្លេចភ្លាំង ៕
ប្រភព ៖ Medicalnewstoday