មេឃកំពុងក្តៅ! តស់មកដឹងពីរបៀបស្លៀកពាក់ខោអាវ និង ការប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យមានជំងឺសន្លប់ដោយសារកម្ដៅ
ចូលដល់ខែមេសា ឆ្នាំ ២០២៤ ភ្លាម ប្រទេសកម្ពុជា និង បណ្តាប្រទេសជាច្រើនកំពុងតែទទួលរងនូវអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យអង្គការសុខភាពពិភពលោកមានការព្រួបារម្ភណាស់ចំពោះសុខភាពប្រជាពលរដ្ឋ ពិសេស អាកាសអាតុក្តៅឡើងរហូតដល់ទៅជាង ៤០ អង្សារឯណោះ រហូតធ្វើឱ្យអត្រាអ្នកកើតមានជំងឺ Heatstroke (អាការសន្លប់ដោយសារកម្ដៅ) មានការកើនឡើង។ យ៉ាងណាមិញ យោងតាមការបង្ហោះពីវេបសាយ Variety បានចែករំលែកចំណេះដឹង និង វិធីការពារជំងឺនេះដូចខាងក្រោមថា ៖
១.សម្រាប់អាការជំងឺ HeatsStroke មានដូចជា ៖
-កម្តៅក្នុងខ្លួនចេះតែឡើងរឿយៗ រហូតអាចកើនដល់ ៤០ អង្សារ
-គ្មានញើស ឬមានអារម្មណ៍ថាខ្សោះជាតិទឹកក្នុងខ្លួន
-ដង្ហើមខ្លីៗ ជីពចរលោតញាប់
-ឈឺក្បាលខ្លាំង មុខឡើងខ្មៅខុសធម្មតា ឈាមឡើង
-រាងកាយគ្មានកម្លាំង រកក្អួត
ដោយឡែក ប្រសិនបើបងប្អូនមានអាការបែបនេះហើយ គួរតែប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេស មកដឹងវិធីការពារថា តើគួរធ្វើបែបណាដើម្បីការពារជំងឺមួយនេះ ខណៈពេលដែលមេឃកំពុងតែក្តៅ? វិធីការពារមានដូចខាងក្រោម ៖
-ផឹកទឹកឱ្យច្រើន យ៉ាងតិច ៨ កែវ
-ពាក់អាវដែលមានពណ៌ស្រាលៗ ទើបមិនសូវស្រូបកម្តៅ
-គួរជៀសវាងការឈរ ឬនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំង ឬលេងកីឡាក្រោមមេឃកំពុងក្តៅ
-ជៀសវាងការផឹកគ្រឿងស្រវឹងដែលមានជាតិអាល់កុលខ្ពស់៕
ប្រភព៖ variety.teenee.com