កំពុងពពោះហើយនៅផឹកកាហ្វេទៀត មិនបារម្ភខ្លាចកូន…
ស្ត្រីទទួលទានកាហ្វេត្រឹមតែកម្រិតទាបក្នុងអំឡុងពេលមានផ្ទៃពោះ ត្រឹមតែពី ១ ទៅ ២ ពែងក្នុងមួយថ្ងៃ ក៏មានការផ្សារភ្ជាប់ទៅនឹងហានិភ័យនៃការធាត់លើសទម្ងន់ដល់កុមារនៅពេលឈានដល់អាយុចូលរៀនផងដែរ នេះបើយោងតាមការស្រាជ្រាវដែលបានចុះផ្សាយក្នុង BMJ Open ។
ទោះជាយ៉ាងណាក្តី ការពិសាកាហ្វេតែម្យ៉ាងមិនមែនជាហេតុផលនៃការឡើងទម្ងន់ផ្ទាល់នោះដែរ ប៉ុន្តែវាមានទំនាក់ទំនងដែលបណ្តាលឱ្យឡើងទម្ងន់ ដូច្នេះស្ត្រីជាម្តាយគួរយកចិត្តទុកដាក់ និង មានការប្រុងប្រយ័ត្នខ្ពស់ ។
បើតាមលទ្ធផលតាមដានរយៈពេល ៨ ឆ្នាំ ទៅលើកុមារដែលអ្នកម្តាយរបស់ពួកគេទទួលទានជាតិកាហ្វេអ៊ីនក្នុងអំឡុងពេលមានផ្ទៃពោះ គឺពិតជាមានហានិភ័យប្រឈមខ្ពស់នៃបញ្ហាធាត់លើសទម្ងន់ក្នុងចំណោមកុមារដែលឈានដល់វ័យសិក្សានៅថ្នាក់មត្តេយ្យពិតមែន ភាគច្រើនកុមារប្រឈមនឹងហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូង និង ជំងឺទឹកនោមផ្អែមប្រភេទទី ២ នៅពេលក្រោយ ៕ សុផល (ប្រភព៖ sciencedaily.com)