ប្រើកញ្ឆាក្នុងកំលុងពេលពពោះ ធ្វើឱ្យទារកកើតមកមិនគ្រប់ទម្ងន់
ការប្រើកញ្ឆាក្នុងអំឡុងពេលមានផ្ទៃពោះ និង ក្រោយពេលបង្កើតកូនរួចក៏មានការផ្សារភ្ជាប់នឹងការកើនឡើង ៥០ ភាគរយ ធ្វើឱ្យទារកមានទម្ងន់ស្រាលផងដែរ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយដែលដឹកនាំដោយសាលាសុខភាពសាធារណៈក្នុងរដ្ឋ Colorado ។
អ្នកស្រី Crume និង អ្នកជំនួយការស្រាវជ្រាវរបស់គាត់បានប្រើប្រាស់ទិន្នន័យស្ទង់មតិពីស្ត្រីចំនួន ៣២០៧ នាក់ ដែលបានចូលរួមក្នុងប្រព័ន្ធតាមដានការវាយតម្លៃហានិភ័យនៃការមានផ្ទៃពោះនៅរដ្ឋ Colorado ក្នុងឆ្នាំ ២០១៤ និង ២០១៥ ។
ពួកគេបានរកឃើញថា អត្រានៃការប្រើប្រាស់កញ្ឆាក្នុងចំណោមស្ត្រីមានផ្ទៃពោះមានចំនួន ៥,៧ ភាគរយ និង ក្នុងនោះ ៥ ភាគកំពុងបន្តបំបៅកូនដោយទឹកដោះម្តាយ ។ លទ្ធផលនៃការស្រាវជ្រាវនេះបានចេញផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Pediatrics ៕ សុផល (ប្រភព៖ sciencedaily.com)