ជីវិតផ្លូវភេទលើសពីអាយុ ៦៥ ឆ្នាំ សំខាន់សម្រាប់សុខភាពដែរទេ ?
មនុស្ស ៤០ ភាគរយ ដែលមានអាយុចន្លោះពី ៦៥ ទៅ ៨០ ឆ្នាំក៏នៅតែមានសកម្មភាពផ្លូវភេទសកម្មផងដែរ គឺ ៣ ភាគ ៤ ក្នុងចំណោមនេះក៏នៅមានទំនាក់ទំនងស្នេហាជាមួយដៃគូ និង ៥៤ ភាគរយក៏នៅតែមានដៃគូរួមភេទសកម្ម នេះបើយោងតាមការសិក្សាមួយ ទៅលើប្រជាជននៅសហរដ្ឋអាមេរិក។
ទោះបីជាពួកគេមានដៃគូ និង មិនមានដៃគូក្នុងជីវិតផ្លូវភេទសកម្មយ៉ាងណាក្តី ២ ភាគ ៣ ក្នុងវ័យនេះ ក៏តែងមានអារម្មណ៍ចង់រួមភេទ និង យល់ឃើញថា ការរួមភេទគឺជារឿងសំខាន់នៃគុណភាពក្នុងជីវិតរស់នៅ ។
តាមការសិក្សាក៏គេបានសួរដែរថា តើពួកគេពេញចិត្តនឹងជីវិតផ្លូវភេទបច្ចុប្បន្នរបស់ពួកគេឬទេ ចម្លើយគឺមានចំនួន ៧៤ ភាគរយក្នុងចំណោម ១០០២ នាក់ និយាយថាពេញចិត្ត ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យ University of Michigan Institute for Healthcare Policy and Innovation ៕ សុផល (ប្រភព៖ sciencedaily.com)