ចំណុចពិបាកចំពោះឪពុកម្តាយ ក្នុងការអប់រំកូនៗភេទទី ៣
ឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអប់រំកូនៗរបស់ពួកគេរៀនពីសង្គម និង របៀបទំនាក់ទំនងផ្សេងៗ ជាពិសេសបញ្ហាផ្លូវភេទឱ្យបានប្រសើរដើម្បីទទួលបានសុខភាពល្អ ប៉ុន្តែអ្វីដែលពួកគេពិបាកនោះ គឺនៅពេលពិភាក្សារឿងនេះជាមួយកូនវ័យជំទង់ភេទទី ៣ (LGBTQ) របស់ពួកគេតែងតែមានបញ្ហាលំបាក ។
វាជាការពិតដែលឪពុកម្តាយគួរស្វែងរកវិធីសាស្ត្រ និង ពេលវេលាណែនាំកូនៗរបស់ខ្លួនដែលជាភេទទី ៣ និង មួយចំនួនទៀត នេះបើយោងតាមការស្រាវជ្រាវមួយចេញផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Sexuality Research and Social Policy ដែលមានអ្នកចូលរួមជាក្មេងភេទទី ៣ ចំនួន ៤៤ នាក់ អាយុចាប់ពី ១៣ ទៅ ១៧ ឆ្នាំ ស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ ។
លោកបណ្ឌិត Brian Feinstein សាស្ត្រាចារ្យជំនួយការស្រាវជ្រាវមានប្រសាសន៍ថា «យើងបានរកឃើញថាក្មេងប្រុសស្រលាញ់ភេទដូចគ្នា និង មនុស្សប្រុសភេទទី ៣ ភាគច្រើនក៏ចង់មានភាពជិតស្និទ្ធជាមួយឪពុកម្តាយរបស់ពួកគេ និង និយាយអំពីបញ្ហារឿងសុខភាពផ្លូវភេទដែរ ប៉ុន្តែនៅពេលពួគេលើកយកមកនិយាយ ឪពុកម្ដាយតែងតែផ្តោតទាំងស្រុងតែទៅលើការប្រើប្រាស់ស្រោមអនាម័យ និង មេរោគហ៊ីវតែប៉ុណ្ណោះ ៕ សុផល (ប្រភព៖ sciencedaily.com)