ស្ត្រីគួរមានសិទ្ធិបញ្ចប់គភ៌ ប្រសិនបើប្រឈមគ្រោះថ្នាក់កំលុងពេលពពោះ
ការរំលូតកូនគឺជាឧក្រិដ្ឋកម្មមួយសម្រាប់ស្ត្រី និង គ្រូពេទ្យនៅក្នុងរដ្ឋ Queensland ប៉ុន្តែបើយោងតាមការពិនិត្យឡើងវិញផ្នែកច្បាប់នៅក្នុងប្រទេសញ៉ូហ្ស៊ីឡេន ទាក់ទងនឹងការរំលូតកូនបានកំណត់ថា ច្បាប់មិនគួរដាក់កំហិតមិនឱ្យស្ត្រីធ្វើការរំលូតកូនបាននោះទេ ជាពិសេសប្រសិនបើវាមានផលប៉ះពាល់ដល់ទារក ម្តាយ និង គ្រោះថ្នាក់ផ្សេងៗ ។
នៅក្នុងអត្ថបទថ្មីមួយដែលចុះផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Australian Obstetrics and Gynecology នៅក្នុងប្រទេសអូស្ត្រាលី និង New Zealand វេជ្ជបណ្ឌិត Melanie Janse និង វេជ្ជបណ្ឌិត Sally Sheldon បានអះអាងថា ទោះបីជាមានការជជែកវែកញែកជាច្រើនឆ្នាំក៏ដោយ អ្នកតស៊ូមតិ និង អ្នកប្រឆាំងទៅនឹងការរំលូតកូននៅតែមិនទាន់បង្ហាញបានច្បាស់ថា ការរំលូត និង មិនរំលូត គួរកំណត់ ឱ្យត្រឹមត្រូវតាមផ្លូវច្បាប់ ឬយ៉ាងណានៅឡើយ ។
គេនៅតែយល់ថា ការរំលូតកូនចោលគឺជាទង្វើអសីលធម៌ ។ ដោយឡែកទើបតែពេលនេះអ្នកអនុវត្តន៍ច្បាប់បានទទួលស្គាល់ថា ការមានផ្ទៃពោះដែលអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីជាម្តាយ ស្ត្រីគួរតែមានសិទ្ធិសម្រេចដើម្បីកាត់បន្ថយគ្រោះថ្នាក់ ៕ សុផល (ប្រភព៖ zeenews.com)