វិធីសាស្ត្រថ្មីសាមញ្ញ តែអាចតាមដានជំងឺមហារីកសុដន់បានច្បាស់ និង ទាន់ពេល
វិធីសាស្ត្រថ្មីមួយក្នុងការពិនិត្យរកជំងឺមហារីកសុដន់ក្នុងដំណាក់កាលដំបូង និង ត្រឹមត្រូវជាក់ច្បាស់ត្រូវបានបង្កើតឡើង ដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Ben-Gurion University និង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Soroka ដែលប្រើបច្ចេកវិជ្ជាថ្មី ។
ក្រុមអ្នកស្រាវជ្រាវអាចញែកទិន្នន័យដែលពាក់ព័ន្ធដើម្បីកំណត់អត្តសញ្ញាណ រកមេរោគមហារីកសុដន់ឱ្យបានត្រឹមត្រូវជាងមុនដោយប្រើឧបករណ៍ចាប់ស៊ីញ៉ាល់អេឡិចត្រូនិចកពីរផ្សេងគ្នា រួមផ្សំជាមួយនឹង វិធីសាស្ត្រ GC-MS ដើម្បីរកមើលសារធាតុដែលមាននៅក្នុងទឹកនោម និង ខ្យល់ដកដង្ហើម ។
លើសពីនេះទៀតការវិភាគទិន្នន័យពីសំណាកទឹកនោម គឺវិធីមួយល្អអាចធ្វើរោគវិនិច្ឆ័យថា ស្ត្រីអាចមានជំងឺមហារីកសុដន់បានត្រឹមត្រូវក្នុងកម្រិតច្បាស់ចាប់ពី ៥០ ភាគរយ ទៅ ៨៥ ភាគរយ ។ លទ្ធផលនៃការស្រាវជ្រាវនេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Computer in Biology and Medicine ៕ សុផល (ប្រភព៖ sciencedaily.com)