មិនចង់ឱ្យកូនប្រើហិង្សា តើឪពុកម្តាយគួរធ្វើដូចម្តេចខ្លះ?
វិធីសាស្ត្រ និង ការយកចិត្តទុកដាក់របស់មាតាបិតា ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារ ពិតជាជំនួយ និង កត្តាសំខាន់ជួយឱ្យកុមារមានសុខភាពល្អ បន្ថយឥរិយាបអហិង្សា និង ផ្តល់នូវកិច្ចទំនាក់ទំនងវិជ្ជមានដល់កូនៗ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយបានឱ្យដឹង ។
អ្នកស្រាវជ្រាវបានរកឃើញថា ស្ថានភាពគ្រួសារល្អ និង ការយកចិត្តទុកដាក់របស់ឪពុកម្តាយដែលចេះប្រើយុទ្ធសាស្ត្រចិញ្ចឹមកូន គឺអាចជួយកុមារឈានដល់វ័យជំទង់ចេះកសាងទំនាក់ទំនងល្អ មិនប្រើអំពើហិង្សា ចេះដោះស្រាយបញ្ហាក្នុងជីវិត និង ទំនាក់ទំនងស្នេហាជាមួយមនុស្សពេញវ័យនៅជុំវិញខ្លួនប្រសើរផងដែរ ។
លទ្ធផលនៃការសិក្សានេះគឺគេបានផ្តោតទៅលើផ្នែកអភិវឌ្ឍមនុស្ស និង ការសិក្សាពីគ្រួសារ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Youth and Adolescence ពិតជាសំខាន់ ដើម្បីឈ្វេងយល់ពីទំនាក់ទំនងគ្រួសារដែលអាចផ្តល់ផលវិជ្ជមានរយៈពេលយូរអង្វែងដល់ក្មេងវ័យជំទង់ ៕ សុផល (ប្រភព៖ sciencedaily.com)