ដោយសារថ្នាំប្រភេទថ្មីនេះ ធ្វើឱ្យស្ត្រីលែងប្រឈមគ្រោះថ្នាក់ធ្លាក់ឈាមក្រោយពេលសម្រាល
យោងតាមការស្រាវជ្រាវពី Cochrane Review ដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ University of Birmingham បានបង្ហាញ ថា គេបានរកឃើញនូវថ្នាំមួយប្រភេទមានប្រសិទ្ធភាពជាងឱសថដែលកំពុងប្រើសព្វថ្ងៃ គឺអាចជួយទប់ស្កាត់បញ្ហាហូរឈាមរបស់ស្ត្រីក្រោយពេលសម្រាលកូនរួច ។
ការហូរឈាមក្រោយពេលសម្រាលកូន ជាទូទៅតែងតែកើតមានឡើងចំពោះស្ត្រីនៅទូទាំងពិភពលោក បើទោះជាស្ត្រីមានសុខភាពរឹងមាំយ៉ាងណាក្តី ។ ដោយឡែកចំពោះស្ត្រីដែលមានសុខភាពទន់ខ្សោយពិតជាពិបាក និង អាចប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ និង អាយុជីវិតក៏មាន ។
តាមរយៈការវិភាគទិន្នន័យពីការធ្វើតេស្តផ្សេងៗគ្នាចំនួន ១៤០ ករណីក្នុងចំណោមស្ត្រីចំនួនជាង ៨៨០០០ នាក់ គេរកឃើញថា ការប្រើថ្នាំប្រភេទថ្មីនេះពិតជាមានប្រសិទ្ធភាពប្រសើរ ប៉ុន្តែគេត្រូវការសិក្សាបន្ថែមទៀតទៅលើស្ត្រីដែលរស់នៅប្រទេសចំនួន ១០ ផ្សេងទៀត ដើម្បីកំណត់ឱ្យកាន់តែច្បាស់ពីប្រសិទ្ធិភាពទប់ស្កាត់នៃការហូរឈាមច្រើនក្រោយពេលសម្រាលកូន ៕ សុផល (ប្រភព៖ Zeenews.com)