វិធីពន្យារកំណើតដោយចាក់ថ្នាំ ប្រឈមនឹងការឆ្លងមេរោគហ៊ីវនៅតំបន់សាហារ៉ា
ការចាក់ថ្នាំពន្យាកំណើតគឺជាវិធីមួយងាយស្រួល តែអាចប្រឈមឆ្លងមេរោគហ៊ីវ កាន់តែខ្លាំងជាពិសេសស្ត្រីនៅអនុតំបន់សាហារ៉ា និង តំបន់មួយចំនួនទៀតដែលមានអត្រាឆ្លងជំងឺអេដស៍ខ្ពស់ នេះបើយោងតាមការស្រាវជ្រាវមួយចេញផ្សាយពី Endocrine Society និង បានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Endocrine Reviews បានឱ្យដឹង ។
ដើម្បីការពារសុខភាពដល់ប្រជាជន ទោះជាលក្ខណៈបុគ្គលក្តី និង សាធារណៈក្តី វាមានភាពចាំបាច់ខ្លាំងណាស់ដើម្បីធានាដល់សុខភាពស្ត្រីដែលរស់នៅក្នុងតំបន់មានអត្រាខ្ពស់នៃការឆ្លងមេរោគអេដស៍ ដើម្បីទទួលបានជម្រើសនៃការពន្យារកំណើតបានប្រសើរ នេះបើយោងតាមលោកសាស្ត្រាចារ្យ Janet P. Hapgood នៃសាកលវិទ្យាល័យ University of Cape Town ក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានឱ្យដឹង ។
ការសិក្សាពីកត្តាជីវសាស្ត្រ និង ភូមិសាស្ត្រក៏មានភាពចាំបាច់ផងដែរដើម្បីសិក្សាបន្ថែមទៅលើនិន្នាការនៃការឆ្លងមេរោគហ៊ីវក្នុងចំណោមស្ត្រីដែលជ្រើសរើសការពន្យារកំណើតដោយការចាក់ថ្នាំ ។ ដូច្នេះមានតែការជ្រើសរើសវិធីពន្យារកំណើតផ្សេង ដូចជាការលេបថ្នាំគឺជាមធ្យោបានដ៏មានប្រសិទ្ធិភាព និង ប្រសើរជាងគេបើសិនជាអ្នកបារម្ភពីបញ្ហានេះ ៕ សុផល (ប្រភព៖ sciencedaily.com)