ក្មេងក្រោម ៣ ឆ្នាំ ចាក់ថ្នាំស្ពឹកហើយ បណ្តាលឱ្យប៉ះពាល់អ្វីខ្លះ?
កុមារអាយុក្រោម ៣ ឆ្នាំដែលត្រូវបានគេចាក់ថ្នាំស្ពឹកដើម្បីព្យាបាលបញ្ហាជំងឺផ្សេងៗ ត្រូវបានមនុស្សមួយចំនួនយល់ថាអាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ ប៉ុន្តែតាមពិតទៅនៅមិនទាន់មានភស្តុតាងវេជ្ជសាស្ត្រស្រាវជ្រាវច្បាស់លាល់ពីបញ្ហានេះនៅឡើយ ។
កាលពីឆ្នាំ ២០១៦ រដ្ឋបាលចំណីអាហារ និង ផ្នែកឱសថអាមេរិក (Food Drug Administration) បានណែនាំថាការផ្តល់ថ្នាំស្ពឹកដល់កុមារក្រោមអាយុ ៣ ឆ្នាំ យូរពេល និង ញឹកញាប់ពេកអាចប៉ះពាល់ដល់ការអភិវឌ្ឈន៍សមត្ថភាពខួរក្បាលរបស់កុមារបាន ។
ប៉ុន្តែបើតាមការស្រាវជ្រាវថ្មី និង ចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Anaesthesiology Journal បានបង្ហាញថា កម្រិតចងចាំ និង សតិប្រាជ្ញារបស់កុមារមិនមានជាប់ទាក់ទងនឹងផលប៉ះពាល់ដោយសារការចាក់ថ្នាំស្ពឹកនេះឡើយ ៕ សុផល (ប្រភព៖ zeenews.com)