តើការហាត់យូហ្គា ចាំបាច់សម្រាប់សិស្សសាលាតូចៗមែនឬ?
ការចូលរួមក្នុងសកម្មភាពហាត់យូហ្គារបស់សិស្សានុសិស្សពិតជាជួយបង្កើនការចងចាំ និង បង្កើនការសិក្សាចំពោះសិស្សសាលាបានប្រសើរ ជាពិសេសក្នុងចំណោមកុមារតូចៗក៏ជួយពង្រឹងសុខភាពរាងកាយ និង ផ្លូវចិត្តបានផងដែរ នេះបើយោងតាមការសិក្សាមួយបានឱ្យដឹង ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tulane University នៅសហរដ្ឋអាមេរិកបានធ្វើការជាមួយសាលារដ្ឋជាច្រើន ក្នុងការសិក្សាមួយនេះក្នុងការតាមដាននូវឥទ្ធិពលនៃការហាត់ប្រាណបែបយូហ្គាថា តើវាមានប្រសិទ្ធិភាពបានក្នុងកម្រិតណា ? ទាក់ទងនឹងបង្កើនការចងចាំរបស់ក្មេងសិស្សសាលា ។
សិស្សនៅសាលាបឋមសិក្សាចាប់ពីថ្នាក់ទី ៣ ឡើងទៅត្រូវបានយកមកសិក្សា និង រកឃើញថាវាពិតជាមានប្រសិទ្ធិភាពប្រសើរ ជួយបន្ថយភាពតានតឹងក្នុងអារម្មណ៍ និង ពង្រឹងកម្រិតចងចាំរបស់កុមារបានប្រសើរ ៕ សុផល ប្រភព៖ Zeenews.com