ការប៉ះទង្គិចក្បាលច្រើន នាំឱ្យចូលវ័យ ៥០ ឆ្នាំ អាចនឹង…
ការទទួលរងរបួស និង ប៉ះទង្គិចក្បាលដោយគ្រោះថ្នាក់ និង បញ្ហាផ្សេងៗក្នុងអាយុជាង ២០ ឆ្នាំ អាចបង្កហានិភ័យវិវត្តទៅជាជំងឺវង្វេង និង បាត់បង់ការចងចាំបន្តិចម្តងៗនៅពេលឈានដល់វ័យចាប់ពីអាយុ ៥០ ឆ្នាំទៅ ៦០ ឆ្នាំ ។
លទ្ធផលពីការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ The Lancet Psychiatry បានបង្ហាញថាបុរសដែលធ្លាប់រងការប៉ះទង្គិចនឹងក្បាលមានអត្រាខ្ពស់នៃការវិវត្តទៅកើតបញ្ហាវង្វេងរង្វាន់ រហូតដល់ទៅ ៣០ ភាគរយ ច្រើនជាងស្ត្រីដែលមានត្រឹមតែ ១៩ ភាគរយ ។
លោក Jakob Christensen សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យពេទ្យ Aarhus University Hospital ក្នុងប្រទេសដាណឺម៉ាកបាននិយាយថាបញ្ហានៃការាបាត់បង់ការចងចាំនេះ ច្រើនកើតមានក្នុងចំណោមមនុស្សវ័យក្មេង រងការប៉ះទង្គិចក្បាល និង ខួរក្បាលខ្លាំង និង ឈានទៅកើតបញ្ហាវង្វេងក្នុងអត្រាខ្ពស់នៅពេលចាស់ ៕ សុផល (ប្រភព៖ Zeenews.com)