អ្នកចូលចិត្តញ៉ាំអាហារកំប៉ុង ដឹងថាកំពុងតែធ្វើឱ្យរាងកាយប្រឈមនឹងអ្វីខ្លះ?
តើអ្នកចូលចិត្តអាហារកំប៉ុងដូចជាត្រីខ ត្រីធូណា ទំពាំងបាយជូរ ឬអាហារសាច់ផ្សេងៗដែរឬទេ ? បើពិតមែននោះចូរគិតពីរដងមុនទិញអាហារទាំងនេះយកទៅបរិភោគ ព្រោះតាមការស្រាវជ្រាវបានព្រមានថា អាហារកំប៉ុងអាចបង្កហានិភ័យចំពោះសុខភាព ព្រោះវាមានផ្ទុកសារធាតុស័ង្កសីច្រើន អាចបំផ្លាញប្រព័ន្ធរំលាយអាហាររបស់អ្នកបាន ។
ការសិក្សាបានបង្ហាញនូវសារធាតុ nanoparticles របស់ស័ង្កសីត្រូវបានគេយកទៅដាក់ច្រើននៅក្នុងប្រភេទអាហារកំប៉ុងទាំងនោះដើម្បីរក្សាទុកឱ្យបានយូរ ។ សារធាតុនេះអាចបង្កឱ្យមានបញ្ហាស្អិតក្នុងពោះវៀន និង ជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ និង បង្អាក់មុខងាររំលាយអាហារ ។
សាស្ត្រាចារ្យរង Gretchen Mahler នៅសាកលវិទ្យាល័យ the Binghamton University នៅទីក្រុងញូវយ៉កបានឱ្យដឹងថា យើងបានរកឃើញនូវសារធាតុភាគល្អិត nanoparticles ក្នុងសារធាតុស័ង្កសីមានផ្ទុកក្នុងអាហារកំពុងទាំងនោះ ពិតជាមានជាប់ទាក់ទង និង ប៉ះពាល់ដល់សុខភាពពោះវៀន និង កោសិកាជញ្ជាំងពោះវៀនពិតមែន ជាពិសេសននៅពេលពោះវៀនបំពេញមុខងារស្រូបយកសារធាតុចិញ្ចឹម និង ប្រូតេអ៊ីនផ្សេងៗ ៕ សុផល (ប្រភព៖ Zeenews.com)