ស្រ្តីដែលកើត «មុន» មិនងាយបាត់សោះ គួរធ្វើដូម្តេច?
បញ្ហាកើតមុន គឺជាបញ្ហាសុខភាពស្បែកទូទៅមួយដែលតែងកើតឡើងនៅពេលដែលជាតិប្រេង និង កោសិកាស្បែកងាប់ និង ធ្វើឱ្យស្ទះរន្ធញើសរបស់អ្នក ។ កត្តាកើតមុនខ្លះទៀតគឺដោយសារការផ្លាស់ប្តូរអ័រម៉ូន និង ការរាំងរដូវជាដើម ។
ខាងក្រោមនេះជាគន្លឹះដ៏សាមញ្ញមួយចំនួនដែលស្ត្រីអាចព្យាយាមសាកល្បងបាន៖
- លាងសម្អាតគ្រឿងសម្អាងដែលជាប់នៅលើមុខទាំងអស់មុនពេលចូលគេង ។
- គួរលាងសម្អាតមុខឱ្យបានត្រឹមត្រូវ និង ឱ្យបានយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ តែមិនឱ្យលើសពីនេះ ព្រោះវាអាចធ្វើឱ្យស្បែករបស់អ្នកមានជាតិខ្លាញ់ច្រើនទៅវិញ ។
- លាងសម្អាតមុខរបស់អ្នកជាមួយនិងតុបតែងមុខដោយមិនប្រើសារធាតុមានជាតិអាល់កុល ។
- ញ៉ាំអាហារដែលមានតុល្យភាព ដូចជាផ្លែឈើស្រស់ បន្លែ និង សណ្តែកគ្រប់ប្រភេទ ។
- ចៀសវាងអាហារដែលជាអាហារសល់ សម្បូរជាតិស្ករ និង ម្សៅដូចជានំសូកូឡា នំបុ័ង អាហារចៀន និង បង្អែមគ្រប់ប្រភេទ ។
- ពិសាទឹកឱ្យបានច្រើន ដើម្បីជួយសម្អាតជាតិពុលពីរាងកាយ ។
- ធ្វើលំហាប់ប្រាណបែបយូហ្គា ហាត់ចលនាដង្ហើម និង សកម្មភាពកីឡាមួយចំនួន ។
- កុំប្រើសាប៊ូលុបលាងមុខ ព្រោះវារឹតតែធ្វើឱ្យស្បែកស្ងួត និង កើតបាក់តេរីកាន់តែច្រើន ។
- ប្រើឡេការពារកម្តៅថ្ងៃ ការពារពីកាំរស្មី UVA និង កាំរស្មី UVB ដែលកាំរស្មីទាំងនេះអាចធ្វើឱ្យស្នាមជាំលើមុខកាន់តែធ្ងន់ធ្ងរទៅ ៕ សុផល (ប្រភព៖ Zeenews.com)