ហេតុអ្វីអ្នកម្តាយមិនគួរប្រើក្រដាស និង ក្រណាត់អនាម័យជូតសម្អាតទារក?
តើអ្នកម្តាយតែងប្រើក្រដាស ឬក្រណាត់អនាម័យជូតសម្អាតទារកដែរ ឬទេ? ប្រសិនបើមានមែននោះអ្នកគួរគិតពិចារណាបន្តិច ព្រោះបើតាមការស្រាវជ្រាវបានរកឃើញថា ការយកក្រដាស ឬក្រណាត់អនាម័យទៅសម្អាតទារកអាចបង្កើនហានិភ័យឈានទៅកើតបញ្ហាអាល់ឡែស៊ីផ្សេងៗ ជាពិសេសអាល់ឡែកហ្ស៊ីនឹងអាហារ និង គំរាមកំហែងដល់ជីវិតចំពោះកុមារនៅពេលធំដឹងក្តីផងដែរ ។
ព្រោះក្នុងវត្ថុសម្អាតទាំងនោះមានផ្ទុកសារធាតុកម្ចាត់បាក់តេរី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការប្រែប្រួលហ៊្សែនតាមស្បែករបស់ទារក នឹងបង្កជាបញ្ហាអាល់ឡែកហ្ស៊ីផ្សេងៗមិនត្រឹមតែចំពោះស្បែកប៉ុណ្ណោះទេ តែថែមទាំងបញ្ហាអាល់ឡែកហ្ស៊ីអាហារផងដែរ ។
អ្នកស្រាវជ្រាវបានរកឃើញថាប្រតិកម្មអាល់ឡែកហ្ស៊ីច្រើនកើតជាទូទៅនៅពេលកុមារនៅតូច ដែលមានអត្រារហូតដល់ទៅ ៣៥ ភាគរយឈានទៅកើតអាការអាល់ឡែកហ្ស៊ីនៅពេលធំឡើង ៕ សុផល (ប្រភព៖ zeenews.com)