បរិភោគអាហារសាច់ក្រហមច្រើន នាំឱ្យកើតជំងឺមហារីកពោះវៀន
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាការស្ត្រីដែលទទួលទានអាហារសាច់ក្រហមច្រើនអាចប្រឈមហានិភ័យនៃជំងឺមហារីកពោះវៀនធំបាន ។
បើយោងតាមអ្នកដឹកនាំការសិក្សាលោក Diego Rada Fernandez de Jauregui មកពីសាកលវិទ្យាល័យ University of Leeds នៅចក្រភពអង់គ្លេសបានឱ្យដឹងថាផលប៉ះពាល់នៃសាច់ក្រហម និង របបអាហារមិនល្អ អាចធ្វើឱ្យស្ត្រីប្រឈមជំងឺមហារីកមួយចំនួន ជាពិសេសជំងឺមហារីកពោះវៀនធំ ។
តាមលទ្ធផលនៃការស្រាវជ្រាវនេះគឺជាអនុសាសន៍មួយដែលស្ត្រីគួរដឹង និង កាត់បន្ថយតាមតែអាចធ្វើទៅបាន ។ ការសិក្សានេះបានប្រើទិន្នន័យពីការសិក្សាមួយចំនួនក្នុងចំណោមស្ត្រីនៅចក្រភពអង់គ្លេស ដោយសិក្សាទៅលើស្ត្រីចំនួន ៣២.១៤៧ នាក់ ពីប្រទេស England, Wales និង Scotland ៕ សុផល (ប្រភព៖ zeenews.com)