គន្លឹះងាយៗ មើលថែទាំសុខភាខ្លួនឯងក្នុងរដូវក្តៅ
នៅក្នុងរដូវក្តៅមនុស្សជាច្រើនតែងប្រឈមនឹងបញ្ហាសុខភាព អស់កម្លាំង និង ជំងឺផ្សេងៗ ដោយសារកម្តៅថ្ងៃក្តៅ ហើយចំពោះមនុស្សខ្លះក៏អាចឈានទៅកើតបញ្ហារលាកស្រោមខួរក៏មាន ។ ខាងក្រោមនេះជាបញ្ហាសុខភាពមួយចំនួនបណ្តាលមកពីកម្តៅនៃបរិយាកាសនារដូវក្តៅ៖
- ក្តៅខ្លួនខ្លាំង និង គ្រុន
- អាការរកកលចង់ក្អួត និង វិលមុខ
- ឈឺក្បាល
- ខ្សោយអស់កម្លាំង
- ថប់ដង្ហើម និង ចង្វាក់បេះដូងដើរញាប់
- ឈឺសាច់ដុំ និង ចុកពោះ
- បែកញើស និង ខ្វះជាតិទឹក ។
វិធីដែលអ្នកគួរប្រុងប្រយ័ត្នមានដូចជា៖
- ពាក់មួក ឬយកឆ័ត្រទៅតាមពេលដើរហាលថ្ងៃក្តៅ
- ពិសាទឹកឱ្យបានច្រើន និង ដាក់ដបទឹកតាមខ្លួនជានិច្ច
- ស្លៀកសម្លៀកបំពាក់ធូរ និង ស្រាល
- ជៀសវាងសកម្មភាពរាងកាយសកម្មខ្លាំងពេកក្រោមអាកាសធាតុក្តៅ
- ជៀសវាងពិសាកាហ្វេ និង ជាតិអាល់កុលច្រើន
- លាបឡេការពារកម្តៅថ្ងៃមុនពេលចេញពីផ្ទះ
- ទទួលទានរបបអាហារដែលមានតុល្យភាព ៕