ស្រ្តីមានផ្ទៃពោះគួរប្រយ័ត្នសារធាតុគីមី ព្រោះអាចប៉ះពាល់ដល់ការវិវឌ្ឍន៍ខួរក្បាលទារក
ផលប៉ះពាល់ចំពោះស្ត្រីមានផ្ទៃពោះនូវសារធាតុពុលផ្សេងៗអាចធ្វើឱ្យប៉ះពាល់ដល់មុខងារក្រពេញទីរ៉ូអ៊ីត និង មានជាប់ទាក់ទងធ្វើឱ្យខូចដល់មុខងារវិវឌ្ឍន៍ខួរក្បាលរបស់កុមារ ។
អ្នកស្រាវជ្រាវបានប្រាប់ឱ្យដឹងថា សារធាតុគីមីជាទូទៅមានច្រើនទម្រង់ ដែលមាននៅក្នុងប្រភេទម្ហូបអាហារ បរិស្ថានរស់នៅ និង ខ្យល់អាកាស ជាដើម ដោយពេលស្ត្រីសំដិលត្រូវសារធាតុទាំងនេះយូរៗទៅវានឹងរំខានដល់មុខងារអ័រម៉ូនរបស់ស្ត្រីមានផ្ទៃពោះជាក់ជាមិនខាន ។
បើតាមវេជ្ជបណ្ឌិត Barbara Demeneix មកពីសាកលវិទ្យាល័យ Universite Paris-Sorbonne បានឱ្យដឹងថា គេបានពិនិត្យឡើងវិញអំពីផលប៉ះពាល់ទៅលើស្ត្រីទូទៅនិងស្ត្រីមានផ្ទៃពោះរួចហើយ នៃផលប៉ះពាល់ដោយផ្ទាល់ និង ប្រយោលរបស់សារធាតុគីមី និង រកឃើញថាវាពិតជាប៉ះពាល់ដល់ការអភិវឌ្ឍន៍សមត្ថភាពខួរក្បាលទារកពិតមែន ៕ សុផល (ប្រភព៖ zeenews.com)