ទម្លាប់យកចំណីអាហារដើម្បីលួងកូន ដឹងទេអាចត្រូវជួបបញ្ហាអ្វីខ្លះនៅពេលធំ ?
តើអ្នកជារឿយៗតែងបំពេញតាមតម្រូវការរបស់កូនអ្នកដែរទេ ជាពិសេសការប្រគល់វត្ថុអ្វីមួយ និង ផ្តល់ចំណីអាហារទៅដល់ពួកគេដើម្បីបំពេញចិត្តនឹងបញ្ឈប់ការយំនោះ ?
បើយោងតាមក្រុមអ្នកស្រាវជ្រាវបានអោយដឹងថា ឥរិយាបថ និង ទម្លាប់របស់ឪពុកម្តាយដែលតែងតែផ្តល់អាហារ និង ចំណីទៅបំពេញចិត្តកូនអាចបង្កហានិភ័យ និង នាំឱ្យកុមារឈានទៅកើតជំងឺទឹកនោមផ្អែម ធាត់លើសទម្ងន់ និង ជំងឺបេះដូងនៅពេលធំឡើង ។
ទង្វើបែបនេះកំពុងជះឥទ្ធិពលខ្លាំងដល់សុខភាពកុមារ នេះបើយោងតាមលោក Cynthia Stifter សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Pennsylvania State នៅសហរដ្ឋអាមេរិកបានឱ្យដឹង ។ ឪពុកម្តាយគួរតែជ្រើសប្រើវិធីផ្សេងដើម្បីលួងកុមារ គឺមិនត្រូវចេះតែលួងឱ្យចំណីនោះទេ និង បំពេញតាមតម្រូវចិត្តដោយវិធីនេះគ្រប់ពេលនោះឡើយ ប្រសិនបើកុមារមិនបានឃ្លាននោះ ៕ សុផល (ប្រភព៖ zeenews.com)