កុមារព្យាបាលដោយអង់ទីប៊ីយូទិកច្រើនពេក អាចទទួលរងបញ្ហាស៊ាំថ្នាំ
កុមារដែលសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺ និង ឆ្លងមេរោគផ្សេងៗ តែងត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិចស្ទើរជិតមួយភាគបីទៅហើយ ដើម្បីការពារជំងឺ ដោយគ្រូពេទ្យមួយចំនួន ។
បើតាមការស្រាវជ្រាវដោយសមាគមន៍ជំងឺឆ្លងកុមារបានរកឃើញថា ភាគច្រើននៃថ្នាំបង្ការ និង ថ្នាំអង់ទីប៊ីយោទិចព្យាលបាលទាំងនោះ ច្រើនតម្រូវឱ្យកុមារប្រើរយៈពេលយូរ ដែលនេះវាអាចជះឥទ្ធិពលប៉ះពាល់ដល់សុខភាព និង ធ្វើឱ្យមេរោគស៊ាំថ្នាំកាន់តែលឿន ។
ការស្រាវជ្រាវនេះគេបានសិក្សាទៅលើឥរិយាបថនៃការផ្តល់ថ្នាំអង់ទីប៊ីយោទិចដល់កុមារចំនួន ៦៨១៨ នាក់ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២៦ នៅក្នុង ៤១ ប្រទេស ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ២៨,៦ ភាគរយ គ្រូពេទ្យបានប្រើថ្នាំអង់ទីប៊ីយ៉ូទិច ព្យាបាលបញ្ហារលាកផ្លូវដង្ហើមរបស់កុមារ ដែលបញ្ហានេះគេគួរយកចិត្តទុកដាក់សិក្សាបន្ថែមពីផលប៉ះពាល់រយៈពេលយូរទៅថ្ងៃខាងមុខ ៕ សុផល (ប្រភព៖ Zeenews.com)