មានដឹងទេ ចំណាយពេលលេងជាមួយបណ្តាញសង្គមច្រើន ធ្វើឱ្យសុខភាពរងការប៉ះពាល់អ្វីខ្លះ ?
សព្វថ្ងៃនេះក្មេងប្រុស និង ក្មេងស្រីវ័យក្មេងជាច្រើនកំពុងចំណាយពេលវេលាច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Instagram និង Snapchat ។ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក មានឥទ្ធិពលអវិជ្ជមានដល់មនុស្សគ្រប់គ្នាជាពិសេសក្នុងចំណោមយុវជន ។
តាមការសិក្សាថ្មីមួយបានឱ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចមានឥទ្ធិពលផ្សេងគ្នាទៅលើសុខុមាលភាពជាពិសេសក្មេងប្រុស និង ក្មេងស្រី នេះបើយោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Essex ដោយបានរកឃើញថា ការចំណាយពេលវេលាច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅវ័យជំទង់ (ចាប់ពីអាយុ ១០ ឆ្នាំឡើងទៅ) អាចប៉ះពាល់ដល់សុខភាពផ្លូវអារម្មណ៍ និង កត្តាសុខភាពរាងកាយមួយចំនួន ។
ការរកឃើញនេះ ចង់បង្ហាញដល់ឪពុកម្តាយធ្វើការណែនាំ និង កំណត់ពេលវេលាចំពោះពួកគេ ដោយពីមុនមកគេបានត្រឹមតែសិក្សាផ្តោតទៅលើកុមារតូចៗតែប៉ុណ្ណោះ ៕ សុផល (ប្រភព៖ zeenews.com)